ត្រឹម​​៦​ថ្ងៃ​កូន ​​នាយ​ ក្រឹម ព្យា​បាល​ជម្ងឺ​អស់​រាប់​ពាន់​ដុល្លារ​

  • 2017-01-12 05:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​កូន​ប្រុស​កំពូល​តារា​កំប្លែង​ នាយ​ ក្រឹម សម្រាក​ព្យា​បាល​នៅ​មន្ទី​រ​ពេទ្យ​ប្រទេស​ថៃ​ ដោយ​វះ​កាត់​ដុំ​គីស​នៅ​ឆ្អឹង​ខ្នង​កាល​ពី​ថ្ងៃ​សៅ​រ៍​ ទី ៧ ឆ្នាំ​ ២០១៦​កន្លង​ទៅ​នេះ​ បាន​រយៈពេល​៦​ថ្ងៃ​ហើយ ​ដោយ​ក្នុង​នោះ​ចំណាយថវិកា​អស់​៥០០០ ដុល្លារ​។ នេះ​បើ​តាម​ នាយ ក្រឹម ប្រាប់​មក​កាន់​ Sabay។

តារា​កំប្លែង​ខ្លាច​សត្វ​តុក​កែ​រូប​នេះ​ថ្លែង​ថា៖ " គិត​ចាប់​ពី​ថ្ងៃ​សៅ​រ៍​មក​ដល់​ពេលនេះ​​ការ​ចំណាយ​ លើ​កូន​ប្រុស​ពូ​​ដែល​​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​ថៃ​អស់​ប្រហែល​៥០០០ ដុល្លារ​ហើយ​ មិន​គិត​ថ្លៃ​ហូ​ប​ចុក​ និង​ចាយ​វាយ​ផ្សេង​ៗ​ទេ​ ហើយ​ស្ថាន​ភាព​ជម្ងឺ​គាត់​ពេល​នេះ​បាន​ធូ​រស្បើយ​មួយ​កម្រិត​"។

ទោះ​បី​ជា​ស្ថាន​ភាព​ជម្ងឺ​កូន​លោក​បាន​ធូ​រស្បើយ​មួយ​កម្រិត​មែន​ នៅ​តែ​មាន​ក្តី​បា​រម្ភ​ ព្រោះ​ពេល​នេះ​ពេទ្យ​កំពុង​តែ​បូម​ខ្ទុះ​ចេញ​ពី​ខួរ​ឆ្អឹង​ខ្នង​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​វា​រីក​រា​ល​ដាល​ដល់​សួត​ និង​ថ្លើម​។ តារា​កំប្លែង​រូបនេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា កូន​លោក​មិនទាន់​អា​ចចេញពី​​ពេទ្យ​បាន​នៅ​ឡើយ​ទេ ទាល់​តែ២​សប្តាហ៍​ទៀត​ទើប​ត្រ​ឡប់​មក​កម្ពុជា​វិញ​​បាន។​

តា​រា​កំប្លែង​តែង​តែ​និយម​ច្រៀង​បទ​លោក ព្រាប សុវត្ថិ បញ្ជាក់​ថា នៅ​ព្រឹក​ស្អែក​នេះ​លោក នឹង​ឡើង​យន្ត​ហោះ​ទៅ​មើល​កូនម្តង​ ​ព្រោះ​ពេល​នេះ​ភរិយា​របស់​លោក​កំពុង​តែ​នៅ​មើល​ថែ​ទាំ​កូន​ប្រុស​នៅ​មន្ទី​ពេទ្យ​ប្រទេស​ថៃ​៕​

អត្ថបទ៖ ឆុង ស៊ីណាន