Modric ​ឈ្នះ​ពាន​​កីឡាករ​​ក្រូអាត ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ជា​លើក​ទី​៥

  • 2017-01-12 04:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Luka Modric ​​បាន​ឈ្នះ​រង្វាន់​កីឡាករ​ក្រូអាត​ ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០១៦ (Best Croatian Player 2016) ​ដែល​ផ្ដល់​ដោយ​​កាសែត​ Vecernji List កាល​ពី​ម្សិល​មិញ។

ខ្សែ​បម្រើ​ Luka Modric

នេះ​ជា​លើក​ទី​៥ ដែល​កីឡាករ​ក្រុម​ Real Madrid ​​រូប​នេះ​ ទទួល​បាន​រង្វាន់​នេះ​ បន្ទាប់​ពី​​ធ្លាប់​ឈ្នះ​កាល​ឆ្នាំ​២០០៧, ២០០៨, ២០១១, ២០១៤ ប៉ុន្តែ​ចាញ់​ Ivan Rakitic ​កាល​ឆ្នាំ​២០១៥។ សម្រាប់​ឆ្នាំ​២០១៦ Modric ​ទទួល​បាន​​១១០​ពិន្ទុ ប្រជែង​ឈ្នះ​ម្ចាស់​ពាន​ចាស់​ Rakitic របស់​ក្លឹប​ Barcelona ​៨០​ពិន្ទុ​ និង​ Mario Mandzukic ​​៧៦​ពិន្ទុ។ កីឡាករ​វ័យ​៣១​ឆ្នាំ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នេះ​ ដោយសារ​តែ​រូប​គេ​ ​រដូវ​កាល​មុន​ លេង​បាន​ល្អ​បំផុត​ ដែល​ឈ្នះ​ពាន UEFA Champions League, FIFA Club World Cup និង​ UEFA Super Cup ​ថែម​ទៀត។

“ពាន​រង្វាន់​នេះ​ ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ។ វា​ជា​លើក​​ទី​៥​សម្រាប់​ខ្ញុំ ហើយ​វា​ពិត​ជា​ពិសេស​ខ្លាំង​ណាស់។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​ដែល​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ។ ខ្ញុំ​នឹង​បន្ត​ខំ​ប្រឹង និង​ខំ​បង្កើន​សមត្ថភាព​រាល់​ថ្ងៃ។ ខ្ញុំ​សូម​អរគុណ​ដល់​មនុស្ស​ទាំង​អស់ ដែល​ជួយ​ឲ្យ​ខ្ញុំ​ឈ្នះ​ពាន​រង្វាន់​នេះ”។ Modric ​បាន​និយាយ៕

ប្រភព៖ Real Madrid   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទថ្មី