ស្ដែង និង​រន្ធត់​ខ្លាំង​ណាស់! តុក្កតា​ចេះ​កម្រើក ថត​ជាប់​តាម​កាមេរ៉ា​សុវត្ថិភាព

  • 2017-01-12 06:51:22
  • ចំនួនមតិ

ចន្លោះមិនឃើញ

វីដេអូ​ឃ្លិប​មួយ​ខ្សែ ដែល​ថត​បាន​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ឲ្យ​ឃើញ ក្មេង​ស្រី​ម្នាក់​កំពុង​អង្គុយ​លេង​យ៉ាង​សប្បាយ ជា​មួយ​កូន​តុក្កតា​របស់​នាង។ ស្រប​ពេល​នោះ តុក្កតា​ផ្សេង​ទៀត ដែល​ទុក​ចោល​នៅ​លើ​ដី​ក្បែរ​ខ្លួន​នាង បាន​កម្រើក​ក្បាល​ម្ដង​ហើយ​ម្ដង​ទៀត គួរ​ឲ្យ​ព្រឺព្រួច​មែនទែន។

ជា​មួយ​គ្នា​នេះ​ដែរ ក្មេង​ស្រី​ដដែល បាន​ជួប​ប្រទះ​រឿង​គួរ​ឲ្យ​រន្ធត់ រហូត​រត់​បាត​ជើង​ស​ព្រាត នៅ​ពេល​ដែល​នាង​កំពុង​តែ​គូរ​រូប​លេង ស្រាប់​តែ​ក្រដាស​នៅ​លើ​តុ​ក្បែរ​ខ្លួន​នាង ត្រូវ​ខ្យល់​មិន​ដឹង​មក​ពី​ណា បក់​ជ្រុះ​មួយ​រំពេច។

ទោះ​បី​ជា​យ៉ាង​ណា វីដេអូ​ឃ្លិប​ខាងលើ មិន​ត្រូវ​បាន​គេ​ដឹង​ឡើយ​ថា បាន​ថត​នៅ​ទី​ណា ប៉ុន្តែ​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ឪពុក​ក្មេង​ស្រី​ខាងលើ។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា បុរស​ជា​ឪពុក​រូប​នោះ បាន​តម្លើង​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ផ្ទះ បន្ទាប់​ពី​កូន​ស្រី​បាន​និយាយ​ថា មាន​រឿង​ចម្លែកៗ​មក​រំខាន​នាង៕

ចង់​ដឹង​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ខាងក្រោម៖


ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង