មាស សុខសោភា ទទួល​បាន​គ្រឿង​ឥស្សរិយយស ពី​ព្រះ​មហាក្សត្រ

  • 2017-01-12 07:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​នៅ​លើ វេបសាយ ផ្ទាល់​ខ្លួន​របស់​កំពូល​តារា​ចម្រៀង មាស សុខសោភា បាន​ចេញ​ផ្សាយ​ថា នាង​បាន​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ ​ពីព្រះករុណា​ ព្រះបាទ​ សម្តេច​ព្រះ​បរមនាថ នរោត្តម​ សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ទាំង​រាជ​រដ្ឋា​ភិបាល​កម្ពុជាផង​ដែរ។

​​​​​គ្រឿង​ឥស្សរិយយស​​​ដែល​ព្រះករុណា​ ព្រះបាទ​ សម្តេច​ព្រះ​បរមនាថ នរោត្តម​ សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ប្រទាន​ដល់​កំពូល​តារា​ចម្រៀង​រូប​នេះ​គឺ គ្រឿង​ឥស្សរិយយស មុនីសោរាភណ្ឌ ថ្នាក់​មហាេសនា និង​ប្រកាស​នីយប័ត្រ​គ្រឿង​ឥស្សរិយយស​មុនិសារាភណ្ឌ​ រួមទាំង​មេដាយសរសើរ​ក្នុង​ការ​បំពេញ​ការងារ​សប្បុរសធម៌ធ្វើ​ជើង​សិប្បនិមិត្តជូន​ដល់​ជន​ពិកា​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​​ទៀត​ផង។

ផល​វិជ្ជមាន​ដែល​កំពូល​តារា​ចម្រៀង​ខាង​លើ​នេះ​ទទួល​បាន​គឺ​ វេបសាយ នោះ​បាន​បញ្ជាក់​ថា​ដោយសារ​តែ​នាង​ជា​បុគ្គល​ដែល​ចូល​ចិត្ត​ជួយ​សង្គម និង​ជាតារា​ចម្រៀង​ជួរ​មុខ​ដែល​ប្រកាស​ថា​ឈប់​ច្រៀង​ចម្រៀង​ចម្លង​ពី​បរទេស​៕​​​​

ប្រភព៖ meassoksopheaofficial.com

អត្ថបទ៖ Samedy

អត្ថបទពេញនិយម