​កាមេរ៉ា​ពីងពាង ​​នឹង​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ EPL ​ក្នុង​ប្រកួត​ Man Utd vs Liverpool

  • 2017-01-12 07:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​កំពូល​អង់គ្លេស​ English Premier League ​នឹង​កាន់​តែ​ទាក់ទាញ​ ​ជា​ពិសេស​អំឡុង​ការ​ប្រកួត​ធំ​ Super Sunday ​​រវាង​ក្រុម​ Manchester Uniited ទល់​នឹង​ Liverpool នៅ​កីឡដ្ឋាន​ Old Trafford ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ដោយ Sky Sports ​​នឹង​​ប្រើ​​ប្រាស់​កាមេរ៉ា​ពីងពាង (Spidercam) ​ជា​លើក​ដំបូង សម្រាប់​ចាប់​រូបភាព​ និង​វិភាគ​ឲ្យ​កាន់​តែ​ល្អ​ច្បាស់​ត្រជាក់​ភ្នែក។

កាមេរ៉ា​ពីងពាង (Spidercam)

ក្លឹប​បិសាច​ក្រហម​ បាន​យល់​ព្រម​ឲ្យ​ Sky Sports ​​អាច​ប្រើ​ប្រាស់​ Spidercam ដែល​មាន​​អ្នក​បញ្ជា​បាន ហើយ​កាមេរ៉ា​នេះ​ នឹង​ចាប់​រូបភាព​ជ្រុង​ល្អ​ អំឡុង​ពេល​ចប់​តង់​ទី​១ ដើម្បី​ងាយ​ស្រួល​ដល់​ការ​វិភាគ​របស់​អ្នក​វិភាគ​​របស់​ទូរទស្សន៍​ Sky Sports។ បន្ទាប់​ពី​ប្រកួត​ធំ​នេះ​ Sky Sports ​ក៏​នឹង​ប្រើ​ប្រាស់​ គ្រប់​ប្រកួត​នៅ​ Premier League តែ​ម្ដង។

លោក​ Gary Hughes ​ប្រធាន​ផ្នែក​កីឡា​បាល់ទាត់​​របស់​ Sky Sports ​បាន​និយាយ​ថា៖ "ការ​ប្រកួត​ដ៏​ធំ​បំផុត​ដូច​ជា Man Utd ប៉ះ​ Liverpool...ខ្ញុំ​គិត​ថា​ វា​ជា​ពេល​វេលា​ដ៏​សក្ដិសម ដើម្បី​​ប្រើ​ប្រាស់ Spidercam ជា​លើក​ដំបូង​នៅ​ Premier League។ វា​ជា​ការ​ប្រកួត​ធំ​បំផុត​មួយ ក្នុង​ពិភព​បាល់ទាត់ ហើយ​អ្នក​ទស្សនា​ តែង​ចង់​មាន​អារម្មណ៍​កាន់​តែ​ជិត​នឹង​ការ​ប្រកួត​នេះ​ ​ដូច្នេះ​នេះ​ជា​អ្វី​ដែល​បច្ចេកវិទ្យា​ អាច​ជួយ​បាន​បន្ថែម”៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​