ត្រៀម​! ជិត​ដល់​​ថ្ងៃ​​​ចាប់​រង្វាន់ស្វែង​រក​​អ្នក​ឈ្នះ​ទៅ​លេង​ឆ្នេរ​ឋាន​សួគ៌Krabiហើយ​

  • 2017-01-12 08:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​កម្មវិធី​ចាប់​រង្វាន់​ដ៏​រំជើប​រំជួល​ពិសេស​សម្រាប់​អតិថិជន​ដែល​បាន​ជាវ​​ស្រាបៀរ​អាន់ឆ័រ​ជប់លៀង​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​បាន​ខិត​ជិត​ដល់​ហើយ​ គឺ​នៅ ថ្ងៃទី១៥ ខែ​មករា​​ ឆ្នាំ ២០១៧ នេះ វេលា​ម៉ោង ៨យប់ ដល់​ម៉ោង​១០យប់ ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន (PNN) ក្នុង​កម្មវិធី Anchor Fun Zone ។​​​​​​

កាន់តែ​ពិសេស​កន្ត្រាក់​អារម្មណ៍នោះ កម្មវិធី Anchor Fun Zone ក៏នឹង​មាន​ការចូលរួម សម្តែង​កម្សាន្ត​ ដើម្បីផ្តល់​ភាព​សប្បាយរីករាយ ពី​តារាចម្រៀងល្បីជាតិ​ និង អន្តរជាតិជាច្រើនរូប ដូចជា តារាចម្រៀង​ថៃ​ល្បីឈ្មោះ កញ្ញា​ Katreeya English Khem, តារាចម្រៀង​ខ្មែរម្ចាស់ពាន​I'm a Singer Cambodia លោក​ ដួង វីរៈ​សិទ្ធ កញ្ញា​ សួស វី​ស្សា និង​ នី​កូ​ ។​

ការ​ចាប់​រង្វាន់​លើក​ទី១​នេះ ស្រា​បៀរ​អាន់ឆ័រ​នឹង​ប្រគល់​រង្វាន់​សម្រាប់​គូ​ស្វាមី​ថ្មី ដូចជា៖

  • ដំណើរ​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​នៅ​ឆ្នេរ​ឋានសួគ៌ Krabi ​ចំនួន១៥ រង្វាន់
  • ទូរទស្សន៍ Sony Android 55" ចំនួន ១០ រង្វាន់
  • កាមេរ៉ា Sony Alpha ចំនួន ១០ រង្វាន់

តើ​គូ​ស្វាមី​ភរិយា​រូប​ណា​ខ្លះ​ដែល​ជា​ម្ចាស់​រង្វាន់​ទាំង​នេះ?

កុំ​ភ្លេច​តាម​ដាន​ទាំង​អស់​គ្នាណា៎!

ដោយ៖​ លីដា