វាគ្មិន​មក​ពី​៦​ប្រទេស​នឹង​ចែក​រំលែក​ចំណេះ​ដឹង​ទាក់ទង​នឹង​វិស័យ​អប់រំ​

  • 2017-01-12 10:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិក្ខាសាលា​អប់រំ​ដ៏​ធំ​មួយ​ នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​១៤​ មករា ​២០១៧​ខាងមុខ​នេះ​ ដោយ​មាន​វាគ្មិន​ជាតិ​ និង​អន្តរជាតិ​ឆ្នើម​ៗ​មក​ពី​៦​ប្រទេស​​ចូលរួម​ធ្វើ​បទ​បង្ហាញ​ និង​ចែក​រំលែក​ចំណេះ​ដឹង​ទាក់ទង​នឹង​វិស័យ​អប់រំ​ក្នុង​ប្រទេស​ពួកគេ​ ក្រោម​ប្រធាន​បទ​ ហេតុអ្វី​វិស័យ​អប់រំ​មាន​សារ​សំខាន់​។

សិក្ខាសាលា​នេះ​នឹង​ផ្ដល់​នូវ​អត្ថ​ប្រ​យោ​ជ​ន៏ដល់​អ្នក​ចូល​រួម​នូវ​ចំណេះដឹង​ទូលំទូលាយ​ថ្មីៗ​​​សម្រាប់​ដឹកនាំ​ជីវិត​ប្រកប​ដោយ​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត​របស់​ខ្លួន។​វាគ្មិន​ទាំង​៩​រូប​មកពី​ប្រទេស​ចិន ​សិង្ហបុរី​ ហ្វីលីពីន​ ម៉ាឡេស៊ី​ ថៃ​ និង​កម្ពុជា​នឹង​ចូល​រួម​ចែក​រំលែក​បទ​ពិសោធន៍​នឹង​ចំណេះ​ដឹង​របស់​ពួក​គេ​ដើម្បី​​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​​​

លោក​ ប៉ិច បូឡែន​ ប្រធាន​នាយក​ក្រុមហ៊ុន ​វេសឡាញ​ អេឌ្យូខេសិន​គ្រុប​ បាន​លើក​ឡើង​ថា​​​ វិស័យ​អប់រំ​ពិត​ជា​មាន​សារសំខាន់​ សម្រាប់​ជួយ​ឲ្យ​ប្រទេសជាតិ​មាន​ការ​អភិវឌ្ឍ​ ​ព្រោះ​វា​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ ​ដែល​ទ្រទ្រង់​វិស័យ​សេដ្ឋកិច្ច, នយោបាយ​, និង​វិស័យ​ផ្សេងៗ​ទៀត​ឲ្យ​មាន​ការ​អភិវឌ្ឍ​។

លោក​ ប៉ិច បូឡែន​ ប្រធាន​នាយក​ក្រុមហ៊ុន ​វេសឡាញ​ អេឌ្យូខេសិន​គ្រុប

ចំណែក​លោក​ ណាន គីណាល់ ​នាយក​ផ្នែក​ទីផ្សារ​ និង​ទំនាក់ទំនង​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ AMK​ ក៏​បាន​បញ្ជាក់ដែរ​ថា​​មូលហេតុ​ នៃ​ការ​ចូលរួម​ឧបត្ថម្ភ​ធំ​ក្នុង​សិក្ខាសាលា​នេះ​គឺ​ដើម្បី​ចូលរួម​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​អប់រំ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​កាន់​តែ​មាន​​គុណភាព​ខ្ពស់​។ ​បើ​គ្មាន​វិស័យ​អប់រំ​ទេ​ វិស័យ​ឯកជន​ក៏​មិន​មាន​ការ​រីកចម្រើន​បាន​ដែរ​។

ចំណែក​លោក​ ណាន គីណាល់ ​នាយក​ផ្នែក​ទីផ្សារ​ និង​ទំនាក់ទំនង​នៃ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ AMK

ប្រធានបទ​សំខាន់​ៗ​ដែល​នឹង​ត្រូវ​​លើក​មក​ក្នុង​សិក្ខា​សាលា​នេះ​រួមមាន៖

១. ការ​ចែក​រំលែក​ពី​បច្ចុប្បន្ន​ភាព​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា

២. ការ​ប្រើ​ប្រាស់​ទម្លាប់​ល្អ​ទាំង​ ៧​សម្រាប់​ជីវិត

៣. ប្រទេស​សឹង្ហ​បូរី​ទទួល​បាន​អត្ថប្រយោជន៍​អ្វីខ្លះ​ពី​វិស័យ​អប់រំ

៤. ប្រទេស​ម៉ាឡេស៊ី​និង​ទិសដៅ​ថ្មី​ក្នុង​វិស័យ​អប់រំ

៥. សារៈសំខាន់​នៃ​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ

៥.ការ​រីកចម្រើន​វិស័យ​អប់រំ​ក្នុង​ប្រទេស​ចិន

៦.ជ្រុង​មួយ​នៃ​ការអប់រំ​ក្នុង​ប្រទេស​ថៃ

៧.ហេតុអ្វី​ត្រូវ​វិនិយោគ​ក្នុង​វិស័យ​អប់រំ​និង​បណ្ដុះបណ្ដាល

៨.​ការអប់រំ​និង​ការ​អភិវឌ្ឍ​បុគ្គលិកលក្ខណៈ។

សូម​បញ្ជាក់​ថា​ សិក្ខា​សាលា​​នេះ​ នឹង​ធ្វើ​ឡើង​នៅ​សាល​សហ​សិក្សា​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (តិចណូ) ចាប់​ពី​ម៉ោង​ ៨ព្រឹក​ ដល់​ ៥ល្ងាច​​។ សិស្ស​ និស្សិត​ និង​សាធារណ​ជន​អាច​ទំនាក់ទំនង​ទិញ​សំបុត្រ​ចូលរួម​ក្នុង​តម្លៃ​ ៥ដុល្លា​ ដែល​រួម​មាន​ទាំង​អាហារ​ថ្ងៃ​ត្រង់​ និង​អាហារ​សម្រន់​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០១០ ៦៧៤ ៧១៧ /​ ០៧០ ២២២ ៦៥០

អត្ថបទ: ដៃគូសហការ​