Zidane មិន​ដាក់​កីឡា​ករ​សំខាន់​ៗ​ តើ​អាច​​ធានា​មិន​ចាញ់​ ​Sevilla បាន​ទេ​យប់​នេះ

  • 2017-01-12 14:29:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zinedine Zidane អ្នក​ចាត់​ការ​​ របស់​ក្រុម​យក្ស​ស អេស្ប៉ាញ​ Real Madrid នឹង​មិន​ដាក់​ជើង​កីឡាករ​សំខាន់​ៗ​​មួយ​ចំនួន​​ដូច​ជា Cristiano Ronaldo និង Luka Modric ឲ្យ​ចូល​លេង​​នោះ​ទេ​ ក្នុង​ការ​ប្រកួត​ Copa del Rey ជើង​ទី​២​ទល់​នឹង​Sevilla​ ​​ ​ នៅ​យប់​​ម៉ោង​ ៣:១៥ នាទី​​​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ សុក្រ​ស្អែក​នេះ​​។

តាម​សារព័ត៌មាន​​ ESPN កម្លាំង​សំខាន់​ៗ​​​​​​​​របស់​ ​ស្ដេច​ស Real Madrid ​នៅ​​ការ​ប្រកួត​ក្នុង​ទឹក​ដី​​​កីឡដ្ឋាន​ Ramon Sanchez Pijuan របស់ Sevilla​ គឺ​អាច​ជា​កីឡាករ​​ Casilla, Marcelo, Varane, Ramos, Danilo, Casemiro, Kovacic, Kroos, Asensio, Benzema, Vazquez ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​ Zidane គ្រូ​បង្វឹក ​ Real Madrid បាន​​និយាយ​ថា៖ " យើង​មាន​ការ​ប្រកួត​ពីរ​​សំខាន់​ ទល់​នឹង Sevilla​ ហើយ​​វា​ជា​ការ​ប្រកួត​សំខាន់​។ ប្រកួត​ជើង​ទី​២ វា​នឹង​ពិបាក​។ Sevilla​ ចង់​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​​ដើម្បី​ឈ្នះ។ យើង​រំពឹង​ថា វា​​ជា​ការ​ប្រកួត​​ដ៏​ស្វិតស្វាញ​ តែ​យើង​ក៏​ត្រៀម​​ខ្លួន​រួច​រាល់​ហើយ​ដែរ" ។

កាល​ពី​ជើង​ទី​១ Real Madrid បាន​យក​ឈ្នះ​ Sevilla ក្នុង​ទឹក​ដី​ខ្លួន​ឯង​ ដោយ​លទ្ធផល​ ៣-០ ។ ប្រសិន​បើ​​ Real Madrid ស្មើ​ ឬ​ឈ្នះ​ Sevilla នៅ​យប់​នេះ Real Madrid នឹង​តាម​ស្មើ​​កំណត់​ត្រា​មិន​ទាន់​ចាញ់​ ៤០​ប្រកួត​ ជាប់​គ្នា​ ដូច​ទៅ​នឹង​ក្រុម Nottingham Forest របស់​​អង់គ្លេស ក្នុង​ឆ្នាំ​ ១៩៧៨។

បន្ទាប់​​ពី​ការ​​ប្រកួត​ ពាន​ Copa del Rey វគ្គ​១៦​ក្រុម​ ជើង​ទី​២ Real Madrid នឹង​​ប៉ះ Sevilla ក្នុង​ក្រប​ខណ្ឌ​កំពូល​អេស្ប៉ាញ La Liga នា​យប់​​ម៉ោង​ ២:៤៥ នាទី​​​អាធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ច័ន្ទ​ផង​ដែរ​។

ដូច​នេះ ចាំ​មើល​ ថា​តើ​ Sevilla អាច​បញ្ចប់​ភាព​ខ្លាំង​របស់​ក្រុម​ Real Madrid ក្រោម​ការ​ដឹក​នាំ​របស់ គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​បាន​ដែរ​ទេ? ​​​​

​​

​​​​

ប្រែសម្រួល៖ មាន រតនា