Benzema ស៊ុត​ចុង​ម៉ោង​ឲ្យ​ Real បង្កើតកំណត់ត្រា​មិន​ដែល​ចាញ់​ថ្មី​នៅ​អេស្ប៉ាញ​

  • 2017-01-13 01:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​បង្កើត​កំណត់ត្រា​មិន​ដែល​ចាញ់​ថ្មី​នៅ​អេស្ប៉ាញ​ចំនួន​៤០​ប្រកួត​ជាប់​គ្នា​បន្ទាប់​ពី Karim Benzema បាន​ស៊ុត​ចូល​ចុង​ម៉ោង​ជួយ​ឲ្យ​ពួក​គេ​ស្មើ​ ៣-៣ ជាមួយ​ម្ចាស់​ផ្ទះ Sevilla។

ក្នុង​ការ​ប្រកួត​ Copa del Rey វគ្គ​១៦​ក្រុម​ចុង​ក្រោយ​យប់​មិញ​ ខ្សែ​ការពារ​ស្លាប​ស្ដាំ​ Danilo របស់​ Real Madrid បាន​ភ្លាត់​ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ត្រឹម​នាទី​ ទី​១០​ ជា​កាដូ​ឲ្យ​ Sevilla នាំ​មុខ​មុន។ យ៉ាង​ណា​មិញ​​នៅ​នាទី៤៨​ Asensio ស៊ុត​តាម​ស្មើ​ឲ្យ​ Real បាន​វិញ។

បន្ទាប់​ពី​គូ​ប្រជែង​តាម​ស្មើ​ Sevilla បាន​វាយ​សម្រុក​យ៉ាង​ខ្លាំង​ហើយ​ធ្វើ​បាន​សម្រេច​២​គ្រាប់​ជា​បន្ត​បន្ទាប់​ស៊ុត​បញ្ចូល​ទី ដោយ​ Jovetic ៥៣ និង​ Iborra ៧៧។ ចូល​ដល់​នាទី ៨៣​ Real មាន​ឱកាស​ស៊ុត​ប៉េណាល់ទី​សង​បាន​១​គ្រាប់​វិញ​ ស៊ុត​ដោយ​ Ramos មុន​ពេល​ដែល​ Karim Benzema ​ក្លាយ​ជា​វីរបុរស​ស៊ុត​ចូល​នៅ​ចុង​ម៉ោង​នាទី​៩០+៣ ជួយ​ឲ្យ​ក្រុម​លោក​ Zidane បង្កើត​កំណត់ត្រា​មិន​ដែល​ចាញ់​ថ្មី​ និង​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន