រំជួលចិត្ត!​ឪពុកម្ដាយ​ថត​រូប​​កូន​ភ្លោះ​​ទន្ទឹម​​គ្នា​ប្លែក​ៗ មុន​​​ពួក​គេ​ត្រូវ​បែក​គ្នា​

  • 2017-01-13 05:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី​ Lyndsay  Brentlinger និង​ស្វាមី Matthew បាន​ពុះ​ពារ​​រាប់​​​ឆ្នាំ​ដើម្បី​​ពពោះ​ តែ​នៅ​ទី​បំផុត​​​​នា​ថ្ងៃ​ទី​១៧​ធ្នូ​ ក្ដី​ប្រាថ្នា​របស់​ពួក​គេ​​បាន​ក្លាយ​ជា​ការ​ពិត​ គឺ​សម្រាល​បាន​កូន​ភ្លោះ​​គួរ​ឲ្យ​ស្រលាញ់។​

កូន​ប្រុស​ឈ្មោះ William និង​កូន​ស្រី​ Reagan ពួក​គេ​ទាំង​ពីរ​បាន​ធ្វើ​​ឲ្យ​ឪពុក​ម្ដាយ​រំភើប​រីករាយ​​​ណាស់​ជាមួយ​ក្ដី​ស្រលាញ់​ជា​ច្រើន​ថ្ងៃ​។ ប៉ុន្តែ​​​មិន​ទាន់​​បាន​មួយ​ខែ​ស្រួលបួល​ផង ពួក​គេ​​បែរ​ជា​ទទួល​ដំណឹង​ដ៏​សោកសៅ​ទៅវិញ​ថា​ William​ មាន​​សុខភាព​មិនល្អ​ដោយ​បេះ​ដូង​​ខាង​ឆ្វេង​​ដើរ​ខុស​​ប្រក្រតី។

ក្នុង​អំឡុង​ពេល​​ពពោះ​សប្ដាហ៍​ទី​២៣​​ ប្ដី​ប្រពន្ធ​ទាំង​ពីរ​ត្រូវ​គ្រូពេទ្យ​​ប្រាប់​ថា​ កូន​ប្រុស​​​នឹង​ស្លាប់​​ក្នុង​ផ្ទៃ​ម្ដាយ​ធ្វើ​ឲ្យ​ពួក​គេ​​ពិបាក​ចិត្ត​ខ្លាំង​​ ប៉ុន្តែ​នៅ​ទៅ​​ពិនិត្យ​អេកូ​ញឹក​ញាប់​ដដែល។ ក្រុម​គ្រូពេទ្យ​​បញ្ជាក់​ថា ពួក​គេ​​ឃើញ​​បេះ​ដូង​​ទារក​​មាន​​សភាព​មិន​ធម្មតា និង​បាន​​​ផ្ដល់​ថ្នាំ​ជំនួយ​ទារក​ និង​ម្ដាយ​​រហូត​ដែរ។

William ​អាច​​មាន​ជីវិត​​ដល់​ថ្ងៃ​កើត​​ដើម្បី​ជួប​មុខ​ឪពុក​និង​​ម្ដាយ​ តែ​មិន​នឹកស្មាន​ថា​​គេ​រស់​បាន​​១១​ថ្ងៃ​ជាមួយ​គ្រួសារ​ និង​ប្អូន​ស្រី ​បែរ​ជា​មច្ចុរាជ​​តាម​យក​ជីវិត​រូប​គេ​​ទៅ​វិញ​ទាល់​តែ​បាន។

ដោយ​មើល​​ឃើញ​ថា​​កូន​ប្រុស​​​នឹង​​ព្រាត់​ពី​កូន​ស្រី Lyndsay បាន​ជួល​អ្នក​ថតរូប​ មក​រុំ​កូន​ភ្លោះ​នឹង​ក្រណាត់​ស​ថត​ជាមួយ​គ្នា​ដែល​ធ្វើ​​ឲ្យ​​មនុស្ស​ជា​ច្រើន​ឃើញ​​ហើយ​រំជួល​ចិត្ត៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ឡេង ភារុណ