ថ្ងៃ​​​​សុក្រ​​​ចំ​ថ្ងៃ​​ទី​១៣ ​ជា​ថ្ងៃ​សំណាង​មិន​ល្អ​ក្នុង​ជំនឿ​​លោក​ខាង​លិច

  • 2017-01-13 14:01:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជំនឿ​​នៃ​បណ្ដា​ប្រទេស​លោក​ខាង​លិច​​មួយ​ចំនួន​ បាន​​ជឿ​ថា​​ថ្ងៃ​ទី​១៣​ដែល​ចំ​ថ្ងៃ​សុក្រ​ ជា​​​ថ្ងៃ​សំណាង​មិន​ល្អ នាំ​ស៊យ ឬ​ជា​ថ្ងៃ Black day (ថ្ងៃ​ខ្មៅ​ងងឹត)។ ក្នុង​ជំនឿ​សាសនា​របស់​ពួក​គេ​ជឿ​ថា​មាន​រឿង​រ៉ាវ​​មិន​ល្អ​ច្រើន​​កើត​ឡើង​នៅ​ថ្ងៃ​​​នេះ និង​​​​​​​ត្រូវ​ប្រយ័ត្ន​ប្រយែង​ក្នុង​ថ្ងៃ​នេះ​ផង​ដែរ។

សម្រាប់​ឆ្នាំ​ ២០១៧ នេះ ​មាន​ថ្ងៃ​សុក្រ​​ចំ​ថ្ងៃ​ទី​១៣ ​ចំនួន​ពីរដង​ គឺ​ក្នុង​ខែ​មករា និង ខែ​តុលា។ ជំនឿ​ថ្ងៃ​សុក្រ​ទី​១៣​នាំ​សំណាង​មិន​ល្អ​ គឺ​​យោង​តាម​រឿង​ព្រេង​​ដំណាល​ត​ៗ​គ្នា​​​ក្នុង​​បណ្ដា​ប្រទេស​លោក​ខាង​លិច​ គឺ​និយាយ​អំពី​​អាទិទេព​ចំនួន​១២​បាន​អញ្ជើញ​អាទិទេព​ចុង​ក្រោយ​ដែល​ជា​ភ្ញៀវ​ទី​១៣​មក​ចូល​រួម​ក្នុង​ពិធី​ជប់លៀង​ញ៉ាំ​អាហារ​​ល្ងាច​ ប៉ុន្តែ​អាទិទេពទី​១៣​បាន​ក្បត់ ​និង​ប្រើ​ល្បិច​សម្រាប់​អាទិទេព​​ចំនួន​១២​នោះ។ ​

​​​
ដោយ​ឡែក​សម្រាប់​លេខ​១៣​​​ក៏​ត្រូវ​ប្រជាជន​​ក្នុង​បណ្ដា​ប្រទេស​លោក​ខាង​លិច​​គិត​ជា​លេខ​មិន​ល្អ​ផង​ដែរ។ តើ​ថ្ងៃ​សុក្រ​ទី​១៣​ពិត​ជា​នាំ​សំណាង​ល្អ​មែន​ឬ?

មាន​ករណី​​មួយ​ចំនួន​ដែល​គេ​លើក​ឡើង​​ចំពោះ​ថ្ងៃ​សុក្រ​ទី​១៣​​នោះ​គឺ៖

@ ថ្ងៃ​សុក្រ​ទី​១៣​គឺ​​ប៉ះ​ពាល់​ដល់​កិច្ច​ការ​រក​ស៊ី​ក្នុង​ជំនួញ។ ដោយ​យោង​តាម​របាយការណ៍​ពី​ស្ថាប័ន National Geographic បាន​ឲ្យ​ដឹង​ថា​ ទឹក​ប្រាក់​​ប្រហែល​៨០០​ទៅ​៩០០​លាន​ដុល្លារ​បាន​បាត់​បង់​​​ក្នុង​ការ​វិនិយោគ​លើ​អាជីវកម្ម​​ក្នុង​ថ្ងៃ​នេះ ហើយ​គេ​មិន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ឬ​វិនិយោគ​​លើ​អាជីវកម្ម​ក្នុង​ថ្ងៃ​នេះ​ដូច​ថ្ងៃ​ធម្មតា​នោះ​ទេ។

@ ក្រុមហ៊ុន​ធានា​រ៉ាប់រង​​​ជីវិត​មួយ​ ឈ្មោះ Aviva បាន​ឲ្យ​ដឹង​ថា​ ចំនួន​គ្រោះ​ថ្នាក់​​ចរាចរណ៍ ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ឡាន​ជា​ច្រើន​​ គឺ​ប្រហែល​១៣​ភាគ​រយ​នៅ​ថ្ងៃ​សុក្រ​ទី១៣។​​​

@ អាគារ​ខ្ពស់​ៗ សណ្ឋាគារ​​ជា​ច្រើន​គឺ​ទុក​ទំនេរ​ចោល​ជាន់​ទី​១៣ ចំណែក​​ឯ​មន្ទីរពេទ្យ​ជា​ច្រើន​គឺ​ពុំ​មាន​បន្ទប់​​លេខ​១៣​ដាក់​អ្នក​ជំងឺ​ដោយ​ឡែក​ក្នុង​​នោះ​ទេ ហើយ​សម្រាប់​ធ្វើ​ដំណើរ​តាម​​ច្រក​ទី​១៣​សម្រាប់​​​ឡើង​ជិះ​យន្តហោះ​ក្នុង​ព្រលាន​យន្ត​ហោះ​ជា​ច្រើន​​គឺ​ពុំ​សូវ​មាន​នោះ​ទេ។

@ មនុស្ស​ជា​ច្រើន​គឺ​នឹង​​​​មាន​កើត​ហេតុ​ភេទ​មិន​ល្អ​​ផ្សេង​​ៗ​ធ្វើ​ឲ្យ​ភ័យ​ស្លន់ស្លោ និង​​មិន​​គួរ​ទិញ​អ្វី​ៗ​ដែល​មិន​ចាំបាច់​​ទាំង​អស់​ព្រោះ​​អាច​រង​នូវ​បណ្ដាសា។

@ សម្រាប់​ការ​​សកម្មភាព​​តាម​ទម្លាប់​ប្រចាំ​ថ្ងៃ​វិញ​ គឺ​​​៖

  • កុំ​ដើរ​ក្រោម​ជណ្ដើរ

  • មិន​ឲ្យ​ធ្វើ​​​ឲ្យ​បែក​កញ្ចក់

  • កុំ​ញ៉ាំ​អ្វី​ធំ​ៗ​ដែល​អាច​បណ្ដាល​ឲ្យ​ស្លាក់​​ក្នុង​បំពង់​ក

  • កុំ​ទិញ​របស់​របរ​ញ៉ាំ​ឬ​ភេសជ្ជៈ​ពី​​ម៉ាស៊ីន​លក់​ភេសជ្ជៈ

  • មិន​​ឲ្យ​បើក​ឆត្រ​ក្នុង​ផ្ទះ​ និង​សកម្មភាព​ដែល​​ឆ្គាំ​ឆ្គង​​ជា​ច្រើន​ទៀត។

សម្រាប់​ប្រិយមិត្ត​វិញ ជឿ​អបិយជំនឿ​មួយ​នេះ​ដែរ​ឬទេ?

ប្រភព៖ theweek | nzherald   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម