ស្ថាបនិក​ក្បួន​សរសេរ​ភាសា​ចិន​ ​Hanyu Pinyin​ ​ទទួល​មរណៈភាព​ ​ក្នុង​វ័យ​ ​១១១​​ឆ្នាំ

  • 2017-01-15 07:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Zhou Youguang​ ​ស្ថាបនិក​ក្បួន​សរសេរ​ភាសា​ចិន​បែប​រ៉ូម៉ាំង​ ​Hanyu Pinyin​ ​បាន​ទទួល​មរណៈភាព​ ​ក្នុង​វ័យ​ ​១១១​ ​ឆ្នាំ​ ​កាល​ពី​ព្រឹក​ថ្ងៃសៅរ៍​ ​១៤​ ​មករា​ ​២០១៧​ ​នា​គេហដ្ឋាន​ផ្ទាល់​របស់​គាត់​ក្នុង​ទី​ក្រុង​ប៉េកាំង។

លោក​ ​Zhou Youguang​

អ្វី​ដែល​គេ​សោក​ស្ដាយ​ខ្លាំង​បំផុត​នៃ​ការ​បាត់​បង់​បុគ្គល​ឆ្នើម​ខាង​លើ​គឺ​ ​គាត់​ទើប​ឆ្លង​បុណ្យ​កំណើត​គម្រប់​ ​១១១​ ​ឆ្នាំ​ ​កាល​ពី​ថ្ងៃ​ ​១៣​ ​មករា​ ​២០១៧​ ​លុះ​ដល់​ថ្ងៃ​ ​១៤​ ​មករា​ ​២០១៧​ ​គាត់​បាន​លាចាក​លោក​នេះ​ ​ដោយ​បន្សល់​ទុក​ស្នាដៃ​មិន​អាច​កាត់​ថ្លៃ​បាន។

មាន​កំណើត​ឆ្នាំ​ ​១៩០៦​ ​ក្នុង​ប្រទេស​ចិន​ ​លោក​ ​Zhou Youguang​ ​បាន​បញ្ចប់​ការសិក្សា​ពី​សកលវិទ្យាល័យ​ ​Shanghai’s St. John’s​ ​ហើយ​បន្ត​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​ ​និង​ទទួល​ការងារ​ផ្នែក​ធនាគារ​ក្នុង​សង្កាត់​ហិរញ្ញវត្ថុ​ ​Wall Street។

លោក​ ​Zhou Youguang​

ត្រឡប់​មក​ប្រទេស​ចិន​ក្នុង​ឆ្នាំ​ ​១៩៤៩​ ​នឹង​ទទួល​តំណែង​ក្នុង​គណៈកម្មការ​បង្កើត​ទម្រង់​សរសេរ​ភាសា​ចិន​បែប​រ៉ូម៉ាំង។ លុះ​ដល់​ឆ្នាំ​ ​១៩៥៨​ ​Hanyu Pinyin​ ​ត្រូវ​និយម​ប្រើ​ជុំវិញ​ពិភពលោក​ ​ហើយ​មាន​ការ​គាំទ្រ​ច្រើន​បំផុត​ក្នុង​កោះ​តៃវ៉ាន់​ ​និង​ទី​ក្រុង​ហុងកុង។

ឆ្នាំ​ ​១៩៨០​ ​លោក​ ​Zhou Youguang​ ​ជា​បុគ្គលិក​រដ្ឋ​ដែល​ទទួល​បន្ទុក​បក​ប្រែ​ភាសា​ ​និង​ចង​ក្រង​ការវិវត្តន៍​នៃ​ប្រវត្តិសាស្ត្រ​ចិន​សម្រាប់​ ​Encyclopedia Britannica។ លោក​ ​Zhou Youguang​ ​ក៏​បាន​និពន្ធ​សៀវភៅ​ប្រមាណ​ ​១០​ ​ក្បាល​ ​ដែល​និយាយ​ពី​ការ​តស៊ូ​មតិ​ក្នុង​សង្គម​រដ្ឋាភិបាល​ចិន​ ​តែ​មួយ​ចំនួន​នៃ​សៀវភៅ​ទាំង​នោះ​ត្រូវ​រដ្ឋាភិបាល​មិន​ឲ្យ​ចេញ​ផ្សាយ​នោះ​ទេ៕

លោក​ ​Zhou Youguang​ និងកូនប្រុស

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម
អត្ថបទថ្មី