ឃើញ​កម្មវិធី​ឡូយៗ ដាក់​ដោនឡូត​ហ្រ្វីៗ ​ប្រយ័ត្ន​គ្រោះថ្នាក់

  • 2017-01-16 02:44:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​ថា​របស់​​ល្អ រមែង​អី​មាន​គេ​ចាប់​អារម្មណ៍​ចង់​បាន​ច្រើន​​។ ​ដូចជា ទូរសព្ទ​ទំនើប (Smartphone) ​ក្លាយ​ជា​ទី​ពេញនិយម ខណៈ​ទីផ្សារ​ប្រើប្រាស់​​ក៏​មាន​ការ​កើន​ឡើង។ ដោយសារ​តែ​ភាព​ទំនើប និង​ទីផ្សារ​សំបូរ​បែប ទើប​វា​បង្កើត​រឿង​ឈឺក្បាល​ច្រើន​និង​នាំ​បញ្ហា​មិន​ចេះ​ចប់។

ក្នុង​វេទិកា​បារខែម​កន្លង​ទៅ​ លោក អ៊ូ ផាន់ណារិទ្ធិ អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​មួយ​រូប​បាន​លើក​ឡើង​ពី​សន្តិសុខ​លើ​ទូរសព្ទ​ទំនើប ដែល​កំពុង​នាំ​ក្តី​ព្រួយ​បារម្ភ​និង​នាំ​បញ្ហា​ស្មុគស្មាញ​ច្រើន។

លោក​ថា មេរោគ​ដែល​វាយប្រហារ​ទៅ​លើ​ទូរសព្ទ​ទំនើប កំពុង​កើត​មាន​ព្រោងព្រាត។ លោក​បាន​លើក​ពី​ឧទាហរណ៍​ពី​ករណី​កម្មវិធី​មេរោគ​មួយ ដែល​ត្រូវ​គេ​អះអាង​ថា​បង្កើត​ឡើង​ដើម្បី​បង្កើន​គុណភាព​ថ្ម ប៉ុន្តែ​តាម​ពិត​ទៅ​ជា​មេរោគ ដែល​ព្យាយាម​លួច​ទិន្នន័យ​​ពី​អ្នក​ប្រើប្រាស់​ដោយ​មិន​ដឹង​ខ្លួន។

ទូរសព្ទ​ទំនើប​ជា​ឧបករណ៍​ដែល​មាន​លក្ខណៈ​ប្រើប្រាស់​ស្មុគស្មាញ​ បើ​ប្រៀបធៀប​ទូរសព្ទ​ធម្មតា។ ពួកវា​អាច​ឲ្យ​គេ​បើក​មើល​វេបសាយ ឬ​ទាញ​យក​កម្មវិធី​ប្រើប្រាស់​ផ្សេងៗ​ដោយ​សេរី ប៉ុន្តែ​វា​ក៏​ប្រឈម​បញ្ហា​ជា​ច្រើន​នោះ​ដែរ។

លោក​ថា ជា​វិធានការ អ្នក​ដែល​កំពុង​ប្រើប្រាស់​ទូរសព្ទ​ទំនើប​ត្រូវ​តែ​ធ្វើ​បច្ចុប្បន្ន​កម្ម​ប្រព័ន្ធ​ប្រតិបត្តិការ កម្មវិធី​ប្រឆាំង​មេរោគ​នៅ​លើ​ទូរសព្ទ​ទំនើប​ឲ្យ​បាន​ដល់​កំណែ​ថ្មី​ចុងក្រោយ​គេ​បំផុត ហើយ​នៅ​ពេល​ទាញ​យក​កម្មវិធី​ណាមួយ ក៏​ត្រូវ​ប្រាកដ​ថា​វា​​អាច​ជឿ​ទុកចិត្ត ឬ​មាន​ប្រភព​ច្បាស់លាស់។

អត្ថបទ៖ ប៊ុណ្ណារ៉ា