ឆ្មា​អភ័ព្វ​ស្ពាយ​​​រោម​កណ្ដាញ់​ធ្ងន់​ជាង​ខ្លួន កែប្រែ​រូបរាង​ថ្មី​មិន​គួរឲ្យ​​ជឿ

  • 2017-01-16 23:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្មា​អនាថា​មួយ​ក្បាល ត្រូវ​​គេ​ប្រទះ​ឃើញ​មាន​រោម​​កណ្ដាញ់​​វែង​​ចាក់ស្មុគ​ទម្ងន់​​ប្រមាណ ២,៣​គីឡូក្រាម ពេល​នេះ​​បាន​កែ​ប្រែ​ជីវិត​ថ្មី​​បន្ទាប់​​ពី​ជួប​ម្ចាស់​ចិត្ត​ធម៌។​

​ឆ្មា​អភ័ព្វ​នេះ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង Chicago សហរដ្ឋ​អាមេរិក មាន​ឈ្មោះ​ថា​ Sinbad ត្រូវ​បាន​គេ​​រក​ឃើញ​នៅ​ក្នុង​ជំរំ​តា​ចាស់​ម្នាក់​ដែល​មាន​​​បញ្ហា​ស្មារតី ​និង​មិន​ដែល​បាន​មើល​ថែ​​វា​ឡើយ។ ​ពេល​​ទទួល​បាន​​ដំណឹង​​ភ្លាម​ ក្រុម​សង្គ្រោះ​សត្វ​មាន​ឈ្មោះ​ថា The Anti-Cruelty Society ក៏​ស្នើ​សុំ​តា​​នោះ​យក​​ឆ្មា​មក​ចិញ្ចឹម​ គាត់​ក៏​យល់ព្រម។

ពេល​យក​មក​​​​ដល់​មជ្ឈមណ្ឌល​​ ពួក​គេ​បាន​កោរ​រោម​ឆ្មា ២,៣​គីឡូ​ចេញ​ពី​ខ្លួន ​ដើម្បី​ឲ្យ​វា​ដុះ​សាជាថ្មី។ បន្ទាប់​ពី​ព្យាបាល​ដិតដល់​ហើយ​ រោម​វា​បាន​ដុះ​ឡើង​វិញ​យ៉ាង​ស្អាត​មិន​នឹក​ស្មាន​ដល់​​ និង​ធំធាត់​​បាន​ទម្ងន់​ខ្លួន​ដល់​ទៅ​ ៣,៣គីឡូក្រាម។ ទោះ​ជា​យ៉ាង​ណា​​​​គេ​មិន​ដឹង​ថា​​ឆ្មា​នេះ​​កើត​ជំងឺ​អ្វី​នោះ​ទេ។​ សូម​ទស្សនា​​រូប​ភាព​ខាង​ក្រោម៖

ប្រភព៖ People   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម