ខ្លាំង​បាត់! មហាសេដ្ឋី​រុស្ស៊ី​ចាយ ៤លាន​ដុល្លារ ជួល​តារា​ច្រៀង​ការ​ចៅ​ស្រី

  • 2017-01-16 12:28:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​រុស្ស៊ី Valery Kogan បាន​ចំណាយ​ទឹក​ប្រាក់ ៣,៥​លាន​ផោន(ប្រហែល ៤,២លាន​ដុល្លារ) ជួល​តារា​ចម្រៀង​ដ៏​ល្បី ២​រូប​គឺ Mariah Carey និង Sir Elton John មក​សម្ដែង​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ចៅ​ស្រី​បង្កើត​នៅ​ប្រទេស​អង់គ្លេស។

Mariah Carey រ៉ូប​ខ្មៅ និង​កូន​ក្រមុំ Valery Kogan រ៉ូប​ស

អាពាហ៍ពិពាហ៍​ដ៏​កក្រើក​នេះ ធ្វើ​ឡើង​នៅ​សណ្ឋាគារ Landmark ក្នុង​ចក្រភព​អង់គ្លេស ដែល​មាន​តម្លៃ​ស្នាក់​នៅ​ដល់​ទៅ ១៧០០​ដុល្លារ​ក្នុង​មួយ​យប់។ ចំពោះ​តម្លៃ​ជួល​តារា​ចម្រៀង​វិញ​គឺ លោក Valery Kogan ចំណាយ ២,៥​លាន​ផោន(៣លាន​ដុល្លារ) ដើម្បី​ឲ្យ Mariah Carey ជិះ​យន្តហោះ​ពី​អាមេរិក មក​ច្រៀង​បទ We Belong Together និង​ជាង ១​លាន​ដុល្លារ​ទៀត សម្រាប់​តារា​ចម្រៀង Sir Elton John។

ក្រៅ​ពី​តារា​ល្បី​ឈ្មោះ​លំដាប់​ពិភពលោក​ទាំង២ នៅ​មាន​វត្តមាន DJ Mark Ronson និង​តារា​សម្ដែង Antonio Banderas ព្រម​ទាំង​តារា​រុស្ស៊ី​ជា​ច្រើន​ទៀត ក៏​បាន​ចូល​រួម​ក្នុង​ពិធី​ដ៏​ធំ​ដំ​នេះ​ដែរ។ មិន​ត្រឹម​តែ​ចាយ​លុយ​លើ​តារា​ដ៏​សន្ធឹក​សន្ធាប់​ប៉ុណ្ណោះ​ទេ សូម្បី​តែ​មុខ​ម្ហូប​ក៏​សុទ្ធតែ​ថ្លៃ​កប់​ក្ដោង។ ភ្ញៀវ​ដែល​ត្រូវ​អញ្ជើញ​ចូលរួម សុទ្ធតែ​ជា​អ្នក​មាន​មុខ​មាត់​ក្នុង​សង្គម ព្រម​ទាំង​តន្ត្រីករ ​អ្នក​ចម្រៀង​ល្បី​ឈ្មោះ តារា​បង្ហាញ​ម៉ូដ​លំដាប់​ពិភព​លោក។

Sir Elton John

យ៉ាង​ណា​ក្ដី ការ​ចំណាយ​ដ៏​សន្ធឹក​សន្ធាប់​នេះ ហាក់​ដូច​ជា​មិន​បាន​មួយ​ចំណិត​នៃ​ទ្រព្យ​សម្បត្តិ​របស់​ជីតា​កូន​ក្រមុំ​ឡើយ។ លោក Valery Kogan ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អ្នក​មាន​បំផុត​ម្នាក់​នៅ​រុស្ស៊ី ដោយ​សារ​លោក​វិនិយោគ​ត្រូវ​ប៉ាន់​លើ​ព្រលាន​យន្តហោះ និង​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ២​ប៊ី​លាន​ដុល្លារ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ គង់ វិសាល