ក្ដៅៗ អតីត​អ្នក​ចាត់​ការ Man Utd លោក van Gaal ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​

  • 2017-01-17 00:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់​ការ​ទូទៅ​បិសាច​ក្រហម Manchester United និង​ក្រុម​ជម្រើស​ជាតិ​ហូឡង់​ Louis van Gaal បាន​ប្រកាសចូល​និវត្តន៍​ពី​អាជីព​ដឹក​នាំ​បាល់ទាត់​ហើយ។

Louis van Gaal

បុរស​សញ្ជាតិ​ហូឡង់​បាន​សម្រេច​ចិត្ត​បញ្ចប់​អាជីព​ខាង​លើ​ក្រោយ​ប្រលូក​បាន​២៦​ឆ្នាំ​ ហើយ​លើក​ចុង​ក្រោយ​បំផុត​គឺ​លោក​ត្រូវ​ Man Utd បណ្ដេញ​ចេញ​ពី​តំណែង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​ដឹក​នាំ​ក្រុម​លើក​ពាន FA Cup កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦។

“ខ្ញុំ​គិត​ថា​​គួរ​តែ​ដល់​ពេល​ឈប់​ពី​អាជីព​​បាល់ទាត់​ ហើយ​ខ្ញុំ​នឹង​មិន​ត្រឡប់​ទៅ​ដឹក​នាំ​ក្លឹប​ណា​ទៀត​ទេ"។ អ្នក​ចាត់​ការ​វ័យ​៦៥​ឆ្នាំ​ប្រាប់ De Telegraaf​ ដូច្នេះ។ Van Gaal គឺ​ជា​អ្នក​ចាត់​ការ​មួយ​រូប​ដែល​ជោគជ័យ​ក្នុង​ពិភព​បាល់ទាត់​ធ្លាប់​ឈ្នះ​ពាន​ជា​ច្រើន​ជាមួយ​ Ajax, Barcelona, Bayern Munich, AZ និង​ Manchester United៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន