មេរៀន​ទី ២ បន្ត​ រក​លុយ​លើ YouTube ៖ របៀប Monetize និង​បង្កើត Google Adsense

  • 2017-01-17 03:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ប្រិយមិត្ត​បាន​សិក្សា​មេរៀន​ទី​មួយ​ពី​ដំណាក់​កាល​ដំបូង​នៃ​ការ​ រក​ប្រាក់​តាម​យូធូប លើ​ការ​បង្កើត​​គណនី​ ឯ​សប្ដាហ៍​នេះ Sabay នឹង​បង្ហាញ​មេរៀន​បន្ត​អំពី​ការ Monetize និង​បង្កើត Google Adsense។

ដំបូង ចូល​ទៅ​កាន់ www.youtube.com ហើយ sign in។ បន្ទាប់​មក​ចុច​លើ My channel > Video Manager > Channel។

ក្រឡេក​ទៅ​ខាង​ស្ដាំដៃ នៅ​ពី​ក្រោម​ពាក្យ Monetization ចុច​លើ​ពាក្យ Enable។

រួច​ចុច Get started

បន្ទាប់​មក ចុច​ធីក​លើ​ប្រអប់​ទាំង​បី​ខាង​ក្រោម ដើម្បី​បញ្ជាក់​ថា​អ្នក​យល់​ព្រម​នឹង​កិច្ច​ព្រមព្រៀង​របស់​យូធូប រួច​ចុច I accept។

ចុង​ក្រោយ​ចុច​លើ Set up AdSense account។

ពេល​នេះ​ចូល​ដល់​ផ្ទាំង Google AdSense ចុច​លើ Sign in ។ **ត្រង់ Content language ត្រូវ​ប្រាកដ​ថា English-English រួច​រាល់​ហើយ​ចុច​លើ Save and Continue។

Country or territory សូម​ជ្រើស​យក Cambodia ហើយ​ត្រង់ Time zone រើស​យក (UTC+07:00) Phnom Penh។

បន្ទាប់​មក​ត្រូវ​បំពេញ​លើ Address line 1, Address line 2, City និង Postal Code (12000) សម្រាប់​ប្រទេស​កម្ពុជា។

ត្រង់ Primary contact ត្រូវ​វាយ​លេខ​ទូរសព្ទ​អ្នក ហើយ​ត្រង់ AdSense Email preferences ចុច​លើ No ទាំងអស់ ព្រោះ​អ្នក​ប្រហែល​មិន​ចាំបាច់​ត្រូវ​ការ​ព័ត៌មាន​ទាំង​នេះ​ឡើយ។ ឈ្មោះ​ត្រូវ​ដូច​នឹង​ឈ្មោះ​លើ​អត្តសញ្ញាបណ្ណ​របស់​អ្នក។

ក្រោយ​បំពេញ​ព័ត៌មាន​គ្រប់​យ៉ាង​រួចរាល់ គួរ​ពនិត្យ​មើល​ព័ត៌មាន​ដែល​បំពេញ​រួចរាល់​ឡើង​វិញ​ក្រែង​មាន​កន្លែង​ខុស រួច​ចុច Submit my application។

បន្ទាប់​មក​ចុច​ធីក​លើ​ប្រអប់ Yes, I have read and accept the agreement ហើយ​ចុច Accept។

ពេល​នេះ​ខាង Google នឹង​ពនិត្យ​មើល​លើ​បែបបទ​របស់​អ្នក។ អ្នក​នឹង​ទទួល​មែល​ពី Goolge រយៈ​ពេល​១ថ្ងៃ ឬ​យ៉ាង​យូរ ១ សប្ដាហ៍​ក្រោយ ដើម្បី​ឲ្យ​ដឹង​ថា​តើ​គណនី Adsense បង្កើត​ជោគជ័យ​ឬ​យ៉ាងណា។

ក្រោយ​ទទួល​មែល ថា​ការ​បង្កើត Google Adsense បាន​ជោគជ័យ រាល់​វីដេអូ​ដែល​អ្នក​បង្ហោះ​នឹង​ចេញ​ពាណិជ្ជកម្ម។

ពេល​ចូល​ទៅ​ក្នុង Video Manager អ្នក​នឹង​ឃើញ​សញ្ញា $ ពណ៌​ត្រួយ​ចេក។ នេះ​បាន​ន័យ​ថា វីដេអូ​អ្នក​អាច​រក​ប្រាក់​ពី​ចំនួន​ចូល​មើល (View) ពី​មនុស្ស​ជុំវិញ​ពិភពលោក​ហើយ។

ចុច​លើ Channel ដែល​នៅ​ខាង​ឆ្វេង​ដៃ រួច​ចុច Monetize ដើម្បី​ពិនិត្យ​ថា មាន​វីដេអូ​ណា​ដែល​មិន​ទាន់ Monetize ឬ​ទេ។ បើ​មាន​វីដេអូ​ខ្លះ​មិន​ទាន់​បាន Monetize ចុច​លើ​ពាក្យ Monetize videos។

វីដេអូ​ដែល​ Monetize ហើយ​នឹង​ចេញ​ពាណិជ្ជកម្ម​នៅ​ផ្នែក​ខាង​ក្រោម​នៃ​វីដេអូ (មាន​​ខ្សែ​ឆូត​ពណ៌លឿង​) ឬ​អាច​នៅ​ខាង​លើ​ឈៀង​ខាង​ស្តាំ​នៃ​វីដេអូ (មើលរូប)

បញ្ជាក់៖ មិន​ត្រូវ​ចុច​លើ​ផ្ទាំង​ពាណិជ្ជកម្ម​លើ​រាល់​វីដេអូ​អ្នក​បង្ហោះ​ដាច់​ខាត មិន​ដូច្នេះ Channel និង Adsense អ្នក អាច​នឹង​ត្រូវ Google បិទ​ឬ​មាន​បញ្ហា​ណាមួយ​មិន​ខាន។ មួយ​វិញ​ទៀត ត្រូវ​បង្កើត​វីដេអូ​ប្លែកៗ​និង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ ដោយ​ខ្លួន​ឯង​មិន​ចម្លង​ពី​គេ មិន​ដូច្នោះ​គណនី​អ្នក​មិន​យូរ​មិន​ឆាប់​នឹង​ត្រូវ​បិទ ដោយ Google មិន​ខាន។ ធ្វើ​អ្វី​ដែល​ថ្មី ប្លែក និង​មិន​ចម្លង​គេ នោះ​ថ្ងៃ​ណាមួយ គណនី​អ្នក​នឹង​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន៕

ក្រោយ​អាច​រក​ប្រាក់​បាន​លើ​យូធូប​ហើយ នៅ​មាន​រឿង​មួយ​ចំនួន​ទៀត​ត្រូវ​ដឹង ដើម្បី​ឲ្យ​ការ​រក​ប្រាក់​តាម​បណ្ដាញ​សង្គម​វីដេអូ​នេះ​កាន់​តែ​កើន​ឡើង។ លើក​ក្រោយ Sabay នឹង​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់ Tag, ការ​ដាក់​ចំណង​ជើង និង​មេរៀន​បន្តបន្ទាប់​មួយ​ចំនួន​ទៀត។ កុំភ្លេច​តាម​ដាន​បន្ត​ទៀត!

មានចម្ងល់​យ៉ាង​ណា អាច​បញ្ចេញ​យោបល់​ខាង​ក្រោម​នេះ​បាន។

បញ្ជាក់៖ មុន​អនុវត្ត​មេរៀន​​ទី​ពីរ​នេះ ប្រិយមិត្ត​ត្រូវ​ស្វែង​យល់​ពី​​ដំណាក់​កាល​​បង្កើត​គណនី​​​ដំបូង​​សិន។ ចុច​ទី​នេះ ​ដើម្បី​ស្វែង​យល់​បន្ថែម។

អត្ថបទ៖ ផាន់និត