Sabay ប្រកាស​ជ្រោម​ជ្រែង​ភាពយន្ត​ខ្នាត​ខ្លី ​១៥​រឿង​ ក្នុង​ឆ្នាំ​នេះ

  • 2017-01-17 04:16:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​បិទ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី លោក ជី​ សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Sabay ប្រកាស​ថា នឹង​ឧបត្ថម្ភ​សម្រាប់​ការ​ផលិត​ភាពយន្ត​ខ្នាត​ខ្លី​ ១៥រឿង ​ដល់​ជយលាភី​ទាំង​៣​រូប ​​ក្នុង​ឆ្នាំ​២០១៧នេះ។

ក្នុង​ឱកាស​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយលោក​កាល​ពី​ពេល​ថ្មី​ៗនេះ​ លោក​បាន​បញ្ជាក់​ថាទៀត​ថា Sabay​ នឹង​ផ្ដល់​ជា​ថវិកា​ ក៏​ដូចជា សម្ភារៈ​មួយ​ចំនួន​សម្រាប់​ផលិត​ភាពយន្ត​ខ្លី ទៅ​ដល់​ផលិតករ​ដែល​មាន​ទេព​កោសល្យ និង​គំនិត​ច្នៃ​ប្រឌិត​​ សម្រាប់​ជយ​លាភីទាំង​៣​ក្រុម​នោះ​ គឺ​មួយ​ក្រុម​ មានចំនួន​៥​រឿង​។

ចុចអាន៖ រក​ឃើញ​ជយលាភី​ភាពយន្ត​ខ្លី​ប្រចាំ​ឆ្នាំ​ទាំង​៣​រូប

លោក ជី​ សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Sabay

ដោយ​ឡែកសម្រាប់​លក្ខខណ្ឌ​​ក្នុង​ការ​ទទួល​បានវិញ​​ គឺ​ម្ចាស់​ពាន​រង្វាន់​ទាំង​៣​រូប​ត្រូវ​មក​ជួប​ជាមួយ​ក្រុម​ការងារ​ Sabay ​ទទួល​យក​ប្រធាន​បទ​ ដើម្បី​សរសេរ​ជា​សេណារ៉េយ៉ូ និង​ផលិត​ជា​រឿង​តែ​ម្ដង។ ​

មូលហេតុ​​ជ្រោម​ជ្រែងជយលាភី​ទាំង​៣​​ក្រុមខាង​លើ ​ លោក​​ប្រាប់​ថា​ ដោយ​សារ​ចង់​ផ្ដល់​ឱកាស​ដល់​ផលិតករ​វ័យ​ក្មេង​ ដែល​​មាន​គំនិត​ច្នៃ​ប្រឌិត​ស្រាប់​​ មាន​ឱកាស​ក្នុង​ការ​បង្កើត​ស្នាដៃ​ថ្មីៗ ហើយ​លោក​ជឿ​ថា​ការ​ចាប់​ពី​ភាពយន្ត​ខ្នាត​ខ្លី​នេះ​ នឹង​អាច​បន្ត​ទៅ​ជា​ភាពយន្ត​​ខ្នាត​វែង មិន​តែ​ប៉ុណ្ណោះនឹង​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​រីក​ចម្រើន​​នៅ​ថ្ងៃ​ខាង​មុខ។

ស្តាប់​ប្រសាសន៍ លោក ជី សិលា រៀប​រាប់​បន្ថែម​ក្នុង​វីដេអូ​ខាង​ក្រោម៖

ជយលាភី​ភាពយន្ត​ខ្លី លេខ១
ជយលាភី​ភាពយន្ត​ខ្លី លេខ២
ជយលាភី​ភាពយន្ត​ខ្លី លេខ៣

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម