សើច​លែង​សម!​ ជក់​ប៉ះ​​​ចំ​បារី​ផ្ទុះ​​បាក់​ធ្មេញ​​ម្ដង​៧

  • 2017-01-17 03:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​រស់​​នៅ​រដ្ឋ Idaho សហរដ្ឋ​អាមេរិក​​ បាន​បាក់​ធ្មេញ​​​ម្ដង​ចំនួន​៧​ និង​រង​ការ​រលាក​កម្រិត​ទី​២​​ ​បន្ទាប់​​ពី​បារី​អេឡិចត្រូនិក​​ផ្ទុះ​ក្នុង​មាត់។

លោក​ Andrew Hall ​បាន​ត្រៀម​ខ្លួន​​ធ្វើ​ការ​នៅ​ផ្ទះ​​​​វិញ​ក្នុង​ទីក្រុង Pocatello ​ក្រោយ​ឧបករណ៍​​នេះ​ផ្ទុះ​​​ដោយ​មិន​ឲ្យ​សញ្ញា​ជាមុន។ ​បើ​តាម​ប្រភព​​បុរស​ដដែល បារី​នេះ​​បាន​ផ្ទុះ​បែក​​ជា​ចម្រៀក​​ៗ​​ក្នុង​មាត់​​បណ្ដាល​ឲ្យ​ធ្មេញ​​​​បាក់​​ស្រួល​ៗ​ និង​រលាក​មុខ​ ​ក ពេល​លោក​កំពុង​​ជក់​​ក្បែរ​បន្ទប់​ទឹក។

បុរស​​ជា​អ្នក​លក់​ឡាន​​អាយុ​ ៣០​ឆ្នាំ​ខាងលើ បាន​​​បង្ហាញ​​រូបថត​​រង​របួស​ដែល​កំពុង​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​ និង​ដាស់​តឿន​​ក្រើន​​រម្លឹក​​អ្នក​​ជក់​​បារី​អេឡិចត្រូនិក​ផ្សេង​ទៀ​ត​ពី​គ្រោះ​ថ្នាក់​​​អាច​កើត​ឡើង​គ្រប់​ពេល​វេលា។

​ឪពុក​កូន​​បី​នាក់​​​រូប​នេះ​ប្រាប់​ថា "ខ្ញុំ​​បាន​ជក់​​បារី​​​​​ប្រភេទ​ហ្នឹង​​ប្រហែល​មួយ​ឆ្នាំ​ហើយ ខ្ញុំ​មិន​ដែល​​ធ្វើ​​អ្វី​​ជាមួយ​វា​​ទេ។ ថ្ម​វា​​ល្អ ​ហើយ​តែង​តែ​យក​​ទៅ​កន្លែង​ធ្វើការ​​ជា​និច្ច​ចាប់​តាំង​ពី​ទើប​ទិញ​ដំបូង ប៉ុន្តែ​វា​បែរ​ជា​ផ្ទុះ​​ត្រូវ​មុខ​ពេល​នេះ​ទៅ​វិញ"។ ទោះ​ជា​​យ៉ាង​ណា ​ប្រភព​មួយ​​បាន​អះអាង​ថា ​ការ​ផ្ទុះ​បណ្ដាល​មក​ពី​​ថ្ម​បារី​ប្រភេទ​ LG HG2 ឡើង​កម្ដៅ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ឡេង ភារុណ