​ហៅ​មិត្តភក្ត័​មក​យក​ឃ្មុំ​​ លើ​ដើម​ពោធិ៍​ ជួប​គ្រោះ​អកុសល​នឹក​ស្មាន​មិនដល់

  • 2017-01-17 07:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​បាន​ជួប​រឿង​នឹក​ស្មាន​មិន​ដល់​មួយ​ដោយ​ត្រូវ​ខាតបង់​អស់​គោ ១នឹម ​ក្រោយ​ពី​បាន​ហៅ​មិត្តភ័ក្ដិ​មកពី​ភូមិ​ឆ្ងាយ​អោយ​ឡើង​យក​ឃ្មុំ​ធំ​ប៉ុន​ចង្អេរ​នៅ​លើ​ដើមពោធិ៏​ដ៏​ធំ​មួយ​ដើម​ ចម្ងាយ​ជាង ៥០ម៉ែត្រ​ពី​ផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​ត្រពាំង​ត្រាច​ ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ។

លោកតា ញិលលាង អាយុ៧០ឆ្នាំ មាន​ទីលំ​នៅភូមិ​ជាមួយ​បុរស​រង​គ្រោះ​បាន​ប្រាប់ Sabayថា កាលពី​ឆ្នាំ ២០១៤ កន្លងទៅ លោក​ ញិលអ៊ុយ អាយុ៤៥ឆ្នាំ បាន​ហៅ​មិត្តភ័ក្ដិ​មក​ពី​ ភូមិ​ព្រហ៊ូត ឃុំ​រការក្រៅ ក្រុង​ដូនកែវ​អោយ​ឡើង​យក​ឃ្មុំ​លើ​ដើម​ពោធិ៍​ គ្រា​ដែល​អ្នកភូមិ​នានា​មាន​ការ​ភយ័​ខ្លាច​មិន​ចង់​អោយ​មានការ​ប៉ះពាល់​ឃ្មុំ​មួយ​សម្បុកនេះ​ឡើយ ព្រោះ​លើ​ដើម​ពោធិ៍​ដែល​មាន​អាយុកាល​រាប់រាយ​ឆ្នាំ​នេះ​ពុំ​មាន​នរណា​ហ៊ាន​ចូល​ជិតទេ។

ប្រភព​ខាង​លើ​បន្តថា​ ក្រោយពី​យក​ឃ្មុំ​បានហើយ​ស្រាប់តែ​គោ១ក្បាល​របស់​បុរស​ឈ្មោះ អ៊ុយ​បាន​ប្រកាច់​ស្លាប់​ភ្លាមៗ​រហូត​មិន​អាច​សង្រ្គោះទាន់។ មិន​បាន​ប៉ុន្មាន​គោ១ក្បាល​ទៀត​ក៏ត្រូវ​ប្រកាច់​ស្លាប់​តាម​ក្រោយ​គ្នា​យ៉ាង​ទាន់​ហន់​តែ​ម្ដង​ដូចគ្នា។​ “អ្នក​ភូមិ​បាន​និយាយថា ​ដោយសារ​ទីនោះ​មាន​អ្នកតា​និង​បារមី​ផ្សេងៗ​នៅ​ថែរក្សា​ដើម​ពោធិ៍​កាន់​ព្រោះ​តាំង​ពី​ខ្ញុំ​កើត​មក​ឃើញ​តែ​ដើម​ពោធិ៍​នេះ​ប៉ុណ្ណឹង​ដដែល”។​ លោក​តា លាង និយាយ។

ចំណែក លោកយាយ នូ សាមឿន អាយុ ៦២ឆ្នាំ ​រស់​នៅ​ក្បែរ​ទីតាំង​កើត​ហេតុ​ខាង​លើ​ប្រាប់​ថា៖ ទីនេះ​មាន​អ្នកតា​ចាស់​ស្រុក​ថែរក្សា​ហើយ​អ្នក​ខ្លះ​តែង​មក​បន់ស្រន់​ពេល​មាន​ជំងឺ​ថ្កាត់ រឺ​បាត់​គោក្របី ជាដើម​ហើយ​ក្រោយពី​បន់ស្រន់​ទៅ​មាន​ប្រសិទ្ធភាព​មែន​ពិសេស​ទៅទៀត​នៅទីទួលនេះ​មាន​ពស់​សង់សឿ១គូរ ប៉ុន​ៗ​សសរ​ផ្ទះ ដែល​តែង​បង្ហាញ​ខ្លួន​ម្ដងម្កាល។

អត្ថបទ៖ ជិន វេន

រូបភាព៖ ទូរសព្ឌដៃ