អូបាម៉ា សរសេរ​សារ​ផ្អែមល្ហែម ផ្ញើ​ទៅ​ភរិយា អាន​ហើយ​រំជួល​ចិត្ត!

  • 2017-01-18 00:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​ជូនពរ​ថ្ងៃ​ខួប​កំណើត​ភរិយា គឺ​លោកស្រី Michelle ដោយ​សរសេរ​សារ​ផ្អែមល្ហែម នៅ​លើ​បណ្ដាញ​សង្គម Tweeter កាល​ពី​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ ខណៈ​លោកស្រី​បាន​ឈាន​ចូល​វ័យ​៥៣​ឆ្នាំ។

សារ​ជូន​ពរ​នោះ​មាន​ខ្លឹម​សារថា​​៖ «ជូន​ទៅ​កាន់​មនុស្ស​ស្រី​មក​ពី​ប៉ែក​ខាងត្បូង ដែល​បាន​​ទទួល​យក​តួនាទី ដែល​នាង​មិន​បាន​សួរ​រក និង​ទុក​វា​ជា​តួនាទី​របស់​នាង... រីករាយ​ថ្ងៃ​ខួប​កំណើត Michelle... បង​ស្រលាញ់​អូន»។

សារ​ជូនពរ​ដ៏​ផ្អែមល្ហែម​នោះ បាន​ភ្ជាប់​ជាមួយ​រូបថត​របស់​លោក និង​លោកស្រី ដែល​បាន​ថត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០០៩ ដោយ​អង្គុយ​នៅ​ខាង​ក្រោយ​រថយន្ត​តូច​មួយ​គ្រឿង ខណៈ​ស្លៀកពាក់​ក្នុង​ឈុត​ដ៏​ស្រស់​ស្អាត សម្រាប់​ពិធី​សម្ពោធ​តំណែង​ប្រធានាធិបតី នៅ​ក្នុង​រាជធានី Washington សហរដ្ឋអាមេរិក។

លោក បារ៉ាក់ អូបាម៉ា និង​​ភរិយា គឺ​លោកស្រី Michelle

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា លោក អូបាម៉ា នៅ​សល់​រយៈ​ពេល​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សម្រាប់​ការ​ចាកចេញ​ពី​តំណែង​ប្រធានាធិបតី និង​ត្រូវ​ប្រគល់​ភារកិច្ច​ទាំង​អស់​ជា​ផ្លូវការ ទៅ​កាន់​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី លោក ដូណាល់ ត្រាំ និង ភរិយា លោក​ស្រី Melania។

លោក ត្រាំ នឹង​សម្ពោធ​តំណែង​ប្រធានាធិបតី នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​មករា ឆ្នាំ​២០១៧ នេះ ក្នុង​រាជធានី Washington សហរដ្ឋអាមេរិក៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម