អាន​ គុណ​កូឡា ប៉ះ​ពាល់​អារម្មណ៍ខ្លាំង ​​រឿងដើរ​ចេញពី​សាន់​ដេ

  • 2017-01-18 07:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាន​ គុណ​កូឡា បាន​ប្រាប់​ Sabay ថា​ព័​ត៌​មាន​​ក្នុង​ស្រុក​កន្លង​មក ​ដែល​លេច​ឮ​​ថា​លោក​ដើរ​ចេញ​ពីសាន់​ដេ​ទៅ​ចូល​ផលិត​កម្ម​ផ្សេង​មិន​មែន​ជា​ការ​ពិត​ទេ​ ហើយ​ព័ត៌មាន​មួយ​នេះ​ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អារម្ម​ណ៍​លោក​យ៉ាង​ខ្លាំង​ផង​ដែរ​។

ម្ចាស់​បទ​ "នៅ​ក្បែរ​មនុស្ស​ក្បត់​យូរ​អូន​ឆ្លង​តាម​" បន្ត​ថា​ នៅ​ទ្រ​នំ​សាន់​ដេ​សព្វ​ថ្ងៃ​នេះ​បាន​ផ្តល់​ភាព​កក់​ក្តៅ​ដល់​លោក​មាន​រឿង​អ្វី​ដែល​ត្រូវ​ដើរ​ចេញ​ពី​សាន់​ដេ​។ ដោយឡែក​ក្នុង​ឆ្នាំ​ថ្មី​នេះ​ ផលិត​កម្ម​សាន់​ដេ​បាន​សម្រិត​សម្រាំង​បទ​ចម្រៀង​មួយ​ចំនួន​ឲ្យលោក​មាន​ទាំង​បទ​បែប​មនោ​សញ្ចេត​នា​ និង​បទ​ញាក់​កន្រ្តាក់​អារម្ម​ណ៍​ ដូច​នេះ​សូម​ទស្ស​និក​ជន​កុំ​យល់​ច្រ​លំ​ថា​លោក​ដើ​ចេញ​ពីសាន់​ដេ​។

លោក​ អាន​ គុណ​កូឡា បន្ថែម​ថា​៖ "ថ្ងៃ​ណា​មួយ​បើ​ខ្ញុំ​ដើរ​ចេញ​ពី​សាន់​ដេ​ខ្ញុំ​មិន​ទៅ​ចូល​ផលិត​កម្ម​ផ្សេង​ដាច់​ខាត​ គឺ​ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​ចម្រៀង​ឯក​រាជ្យ​ ដូច​​តារា​ចម្រៀង​មួយ​ចំនួន​ ដោយ​ផលិត​បទ​ចម្រៀង​ខ្លួន​ឯង​​ ម្យ៉ាង​ទៀត​ខ្ញុំ​ចង់​ដឹង​ពីសមត្ថ​ភាព​របស់​ខ្ញុំ​​ដែរ"៕

​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន