វត្តមាន Click ០១៧ នឹង​មក​ដល់​ស្រុក​ខ្មែរ ចុង​ខែ​នេះ

  • 2017-01-18 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Click ស៊េរី ០១៧ ដែល​​បាន​បង្ហាញ​ខ្លួន​​នៅថៃថ្មី​ៗ នឹង​មក​ដល់​ទីផ្សារ​កម្ពុជា​នៅ​ចុង​ខែ​មករា​នេះ។

តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ហាង ទួត សីហា ឲ្យ​ដឹង​ថា ខាង​លោក​ក៏​ទទួល​ដំណឹង​ពី​ម៉ូតូ​ស៊េរី​ថ្មី Click នេះ​ដែរ តែ​ចំពោះ​តម្លៃ​ពេល​មក​ដល់​ទីផ្សារ​កម្ពុជា​នៅ​ចុង​ខែ​នេះ លោក​ពុំ​ទាន់​ប្រាកដ​នៅ​ឡើយ។

ម្ចាស់​ហាង​ម៉ូតូ​ល្បី​នៅ​ម្តុំ​គិរីរម្យ​នេះថា​ តាម​ពិត​លោក​ចង់​បាន Click ស៊េរី​ថ្មី​ច្រើន​គ្រឿង​ពី​ក្រុមហ៊ុន​យក​មក​លក់ តែ​ពេល​ដំបូង​​ប្រហែល​លំបាក​បន្តិច។ លោក​ថា ជាក់ស្ដែង Click ម៉ូដែល​មុនៗ​ពេល​មក​ដល់​ថ្ងៃ​ដំបូង អាច​បាន​ត្រឹម ៤ ទៅ ៥ គ្រឿង​ប៉ុណ្ណោះ ហើយ​លក់​ដាច់​អស់​រលីង ឯ​ស៊េរី​ថ្មី​នេះ​​លោក​ក៏​អះអាង​ថា​ នឹង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដូចគ្នា។

Click i125 ស៊េរី ០១៧ ឌីហ្សាញ​​​​រូបរាង​ខាង​ក្រៅ​ទាក់​ទាញ តែម​​អាប់ដេត​ថ្មី ឯ​យ៉ាន់​រំលេច​ពណ៌​មាស។ វា​មាន​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ មាន​ប្រព័ន្ធ​ធុង​ទឹក​បញ្ចុះ​កម្តៅ ចំណុះ​ប្រេង ៥,៥ លីត្រ និង​ស៊ី​សាំង​មួយ​លីត្រ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រហែល ៦០គីឡូម៉ែត្រ។

Click ស៊េរី​ថ្មី​ប្រភេទ​យ៉ាន់​ពណ៌​មាស​មាន​ពណ៌ ក្រហម-ខ្មៅ, ខ្មៅ-ឈាម​ជ្រូក, ស្លែ-ខ្មៅ និង​ ស-ឈាម​ជ្រូក ឯ​ប្រភេទ​យ៉ាន់​ពណ៌​ធម្មតា​មាន​ជម្រើស​ពណ៌​​ ខ្មៅ​សុទ្ធ, ខ្មៅ​-ខៀវ, ក្រហម-ខ្មៅ និង ទឹក​សណ្ដែក-ខ្មៅ៕

អត្ថបទ៖ ផាន់និត