នេះ​ជា​អាថ៌កំបាំង​របស់​តារា​ម៉ូដែល​បារាំង​​វ័យ ៦១​​ឆ្នាំ​ហើយ នៅ​តែ​ជា​ផ្ទាំង​ស៊ីប​របស់​ក្រុមហ៊ុន​ធំៗ

  • 2017-01-19 02:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yazemeenah Rossi ជា​តារា​ម៉ូដែល​ជនជាតិ​បារាំង​ដ៏​ជោគជ័យ​មួយ​រូប បើ​ទោះ​ស្ថិត​ក្នុង​វ័យ​ទៅ​៦១​ឆ្នាំទៅ​ហើយ​ក្ដី ដោយ​នាង​បាន​បង្ហាញ​ពិភព​លោក​ទាំងមូល​ថា មិនមែន​មាន​តែ​ស្រី​ក្មេង​ៗ​ទេ​ដែល​អាច​ក្លាយ​ជា​កំពូល​តារា​ម៉ូដែល​បាន។

​តើ​អ្វី​ជា​អាថ៌កំបាំង​របស់ Rossi ដែល​ធ្វើ​ឲ្យ​នាង​មើល​ទៅ​ស្រស់​ស្អាត​ទាក់​ទាញ​បាន ក្នុង​វ័យ​៦១​ឆ្នាំ? Rossi បាន​ប្រាប់​ថា ដើម្បី​ថែ​សម្រស់​ឲ្យ​បាន​ស្អាត ទី​មួយ គឺ​ត្រូវ​រស់​នៅ​ក្នុង​ជីវិត​តាម​អ្វី​ដែល​យើង​ចូលចិត្ត​ និង​ធ្វើ​អ្វី​ដែល​យើង​ស្រលាញ់។

ទី​ពីរ ត្រូវ​ផ្ដោត​ទៅ​លើ​អាហារ​បំប៉ន​ដែល​ជួយ​សុខភាព​ និង​ញ៉ាំ​បន្លែ ត្រី​ឲ្យ​បាន​ច្រើន។ ចំណែក​ឯ​ចំណុច​ទី​បី ថែ​រក្សា​ស្បែក​ និង​សក់​ដោយ​ប្រើ​ប្រេង​ធម្មជាតិ។

ថ្មី​ៗ​នេះ ​Rossi បាន​ថត​ផ្សព្វផ្សាយ​ឈុត​ហែល​ទឹក​ឲ្យ​ក្រុមហ៊ុន​មួយ។ ដោយ​មាន​អ្នក​ច្នៃ​ម៉ូដ​ជាច្រើន​នៅ​ទី​នោះ។ ចង់​លុប​បំបាត់​នូវ​ការ​រើស​អើង​រូបរាង​និង​វ័យ​ក្នុង​វិស័យ​បង្ហាញ​ម៉ូដ ក៏​ដូចជា​ចង់​បង្ហាញ​នូវ​សម្រស់​ពិត​ និង​ភាព​ធម្មជាតិ​របស់​ស្ត្រី ពួក​គេ​យល់​ថា ​Rossi សាក​សម​បំផុត​ក្នុង​ការ​ថត​បង្ហាញ​ឲ្យ​ក្រុមហ៊ុន។

​​​​អ្នក​តំណាង​ម៉ាក​ឈុត​ហែល​ទឹក​មួយ​រូប​បាន​និយាយ​ថា "​ស្ត្រី​ម្នាក់​នេះ (​Rossi) គឺ​ពោរពេញ​ដោយ​​កម្លាំង​ និង​ថាមពល។ នាង​មាន​ភាព​ជឿជាក់​ខ្ពស់ ហើយ​ថែម​ទាំង​មើល​ទៅ ស្រស់​ស្អាត​ និង​ទាក់ទាញ​បំផុត។"

Yazemeenah Rossi បាន​ចាប់​ផ្ដើម​ចុះ​កុងត្រា​ដើរ​ម៉ូដ ក្រោយ​ពី​នាង​មាន​អាយុ​៤០​ឆ្នាំ​ស្រប​ពេល​កូន​ៗក៏​​ធំ​ៗ​អស់។ ប៉ុន្តែ​ទោះ​បី​ជា​មាន​វ័យ​ចំណាស់​ក៏​ពិត​មែន Rossi មាន​ភាព​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​បង្ហាញ​ម៉ូដ ជាពិសេស សក់​ដ៏​វែង ពណ៌​ស របស់​នាង បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​បណ្ដា​ក្រុមហ៊ុន​ម៉ូដ​ទាំងឡាយ៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សីលា