ស្ងាត់ៗ! ​​វីរបុរស​ប្រេស៊ីល Rivaldo ​ទៅ​ជួប​ MSN ​ដល់​ទីលាន​ហ្វឹកហាត់

  • 2017-01-19 03:08:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rivaldo ​វីរបុរស​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ ដែល​ធ្លាប់​លេង​ឲ្យ​ក្រុម​ Barcelona រយៈពេល​៥​ឆ្នាំ ចន្លោះ​ឆ្នាំ​១៩៩៧-២០០២ ​បាន​ទៅ​​ដល់​ទីលាន​ហ្វឹកហាត់​ Joan Gamper ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ ​និង​បាន​ជួប​ជាមួយ​ Lionel Messi, Luis Suarez និង​ Neymar ​ផង​ដែរ កាល​​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ។

Messi (ឆ្វេង), Rivaldo, Neymar និង​ Suarez (ស្តាំ)

អតីត​ខ្សែ​បម្រើ​ឆ្នើម​រូប​នេះ​ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្រុម​ Barca ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​បាន​បង្ហោះ​រូប​ភាព​ជាមួយ​ MSN ​ដោយ​ថែម​រហស្សនាម​ថ្មី​​​បែប​លេង​សើច​​ "MRNS” ទៀត​ផង។ ​​បុរស​វ័យ​៤៤​ឆ្នាំ ​បាន​សរសេរ​សារ​ថា៖ "អរគុណ សម្រាប់​ការ​ទទួល​ស្វាគមន៍ ​និង​ការ​ស្រលាញ់ ដែល​កីឡាករ​ទាំង​អស់ បាន​ផ្តល់​ឲ្យ​ខ្ញុំ​ថ្ងៃ​នេះ។ Visca Barca! MRNS”។

ក្រុម​ Barcelona ​បាន​ហ្វឹកហាត់​យ៉ាង​សកម្ម​ម្សិល​មិញ​ ដើម្បី​ត្រៀម​ប្រកួត​ពាន​រង្វាន់​ Copa del Rey វគ្គ​៨​ក្រុម​ ជើង​ទី​១ ​​ទល់​នឹង​ក្រុម​ Real Sociedad ​នៅ​កីឡដ្ឋាន​ Anoeta វេលា​ម៉ោង​​០៣:១៥​នាទី​យប់​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម