វីដេអូ​​​ជាង​ ១ នាទី​​បង្ហាញ​ពី​ការ​វិវត្តន៍​រថយន្ត​​ Range Rover រយៈពេល​ ៤៨ ឆ្នាំ

  • 2017-01-19 03:43:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ ៤៨ ឆ្នាំ​ហើយ​ដែល​​ម៉ូដែល​រថយន្ត​​ Range Rover បាន​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ ហើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្ស​នេះ​​វា​ក៏​បាន​វិវត្តន៍​រូបរាង​ជា​ច្រើន​លើក​ផង​ដែរ។

ជំនាន់​ទី​មួយ​នៃ​រថយន្ត​ Range Rover មាន​ម៉ូដែល​ដំបូង​ជា​ប្រភេទ​​មាន​ទ្វារ​តែ​ពីរ​បាន​បង្ហាញ​ខ្លួន​​នៅ​ឆ្នាំ​ ១៩៧០ បន្ទាប់​មក​ក៏​វិវត្តន៍​ទៅ​ជា​ម៉ូដែល​ទ្វារ​បួន​នៅ​ឆ្នាំ​ ១៩៨១។ ជំនាន់​ទី​ពីរ​បង្ហាញ​វត្តមាន​នៅ​ឆ្នាំ​ ១៩៩៤, ជំនាន់​ទី​បី​នៅ​ឆ្នាំ​ ២០០១ និង ចុង​ក្រោយ​នេះ​ជំនាន់​ទី​បួន​ចេញ​នៅ​ឆ្នាំ​ ២០១២។ វីដេអូ​ខាង​ក្រោម​ខាង​ក្រោម​នឹង​បញ្ជាក់​កាន់​តែ​លម្អិត​ពី​ការ​វិវត្តន៍​របស់​ Range Rover កន្លង​មក៖​​​​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង