បុរស​ខ្មែរ​អ្នក​​គាំទ្រ Apple ដ៏​​ស្មោះ​ស្ម័គ្រ​​ម្នាក់ ដាច់​​ចិត្ត​​លក់ iPod ឡៃ​​ឡុង​​ចោលព្រោះ​តែ....

  • 2017-01-19 06:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ផលិតផល Apple ដ៏​ស្មោះស្ម័គ្រ​ម្នាក់ បាន​សម្រេច​ចិត្ត​ប្រកាស​ដាក់​លក់​ឧបករណ៍​ស្ដាប់​តន្ត្រី​ដែល​ខ្លួន​ស្រលាញ់​លើ​អនឡាញ​គឺ iPod 6 ដោយ​ហេតុផល Apple លែង​ផលិត iPod ជំនាន់​ថ្មី​ទៀត។

លោក ពៅ រតនៈ និង iPod6 ដាក់​លក់​អនឡាញ

លោក ពៅ រតនៈ បាន​ឲ្យ Sabay ដឹង​ថា លោក​ចូលចិត្ត​លេង​ភ្លេង និង​ស្ដាប់​តន្ត្រី​ណាស់ ជាពិសេស​ជាមួយ​ឧបករណ៍​ស្ដាប់​តន្ត្រី iPod 6 ​នេះ​តែ​ម្ដង​ព្រោះ​វា​ជា​មិត្ត​យល់ចិត្ត​លោក​ជាង​គេ ម៉្យាង​វា​ដើរ​លឿន (iOS 10.2) ស្រួល​ប្រើ មិន​សូវ​ឡើង​កម្ដៅ​ខ្លាំង ទោះ​ប្រើ​ច្រើន​ម៉ោង​ក៏​ដោយ។

បុរស​សម្បុរ​ស្រអែម​ដៃ​កាន់​ហ្គីតា​រូប​នេះ​បាន​បន្ត​ថា សព្វ​ថ្ងៃ​លោក​មាន iPhone 5s មួយ​គ្រឿង​ ដែល​ទិញ​យក​មក​ប្រើ​យូរ​ដែរ​ហើយ ចំណែក​ឯ iPod6 នេះ​វិញ​ទើប​នឹង​ទិញ​មក​ប្រើ​បាន​ប្រមាណ​ជា ៣ ខែ ប៉ុណ្ណោះ។ លោក​ចូល​ចិត្ត iPod នេះ​ខ្លាំង​ណាស់ ទោះ​ជា​ទិញ​មក​ដើម្បី​តែ​លេង Facebook និង​ស្ដាប់​ចម្រៀង​ក៏​ដោយ ប៉ុន្តែ​ដាច់​​ចិត្ត​លក់​វា​វិញ​ព្រោះ​ដឹង​ថា Apple លែង​ផលិត iPod ជំនាន់​ថ្មី​ទៀត។ មួយ​ទៀត លោក​ដាច់​លុយ​ដែរ(សើច) ហើយ​ថា បើ Apple ធ្វើ iPod ជំនាន់​ថ្មី លោក​ប្រាកដ​ជា​ទិញ​ប្រើ​ម្ដង​ទៀត។

ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក​យក្ស Apple បាន​ប្រកាស​ឈប់​ផលិត​ឧបករណ៍​ស្ដាប់​តន្ត្រី​ iPod តាំង​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៤ មក​​ម៉្លេះ ប៉ុន្តែ​នៅ​តាម​បណ្ដា​ហាង​លក់​ទូរសព្ទ​មួយ​ចំនួន​ក្នុង​ស្រុក​នៅ​តែ​មាន​ចែកចាយ​លក់​ជា​ប្រចាំ៕

លោក ពៅ រតនៈ កំពុង​លេង​​ហ្គីតា​

អត្ថបទ៖ រក្សា