ទឹម រដ្ឋា និង​គូ​ស្នេហ៍​ដឹក​ដៃ​គ្នា​ទៅ​ថៃ​ជូន ​យ៉ាន ​លីន​ដា ត្រ​ឡប់​ទៅ​អូស្រ្តា​លី​វិញ​

  • 2017-01-19 09:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹម រដ្ឋា បាន​ប្រាប់​ Sabay ថា​ពេល​នេះ​នាង​ និង​គូ​ស្នេហ៍​កំពុង​តែ​នៅ​ប្រទេស​ថៃ​មក​ជូន​ដំណើរ​អ្នក​នាង​ យ៉ាន លីនដា ត្រ​ឡប់​ទៅ​ប្រទេស​អូស្រ្តា​លី​វិញ​។

តារា​ម៉ូ​ដែល​ស្រី​ដែល​មាន​ទម្រង់​មុខ​ដូច​កូន​កាត់​អ៊ឺ​រ៉ុប​រូប​នេះ​ ឲ្យ​ដឹង​ទៀត​ថា​ អ្នក​នាង​ យ៉ាន លីន​ដា នឹង​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​អូ​ស្រ្តាលី​វិញ​នៅ​ថ្ងៃ​អា​ទិត្យ​ទី​២២ ខែ​ មករា ឆ្នាំ ២០១៦ ខាង​មុខ​នេះ​ ចំ​ពោះ​​អ្នក​សិល្បៈ​ដែល​ចូល​រួមជូន​ដំណើរ​ អ្នក​នាង យ៉ាន លីនដា ​ក្រៅ​ពី​នាង និង​គូស្នេហ៍​មាន​ សារ៉ាយ សក្កណា គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី​។

“ច៎ាស​អូន​​បង​ លីនដា គាត់ឡើង​យន្ត​ហោះ​នៅ​ប្រទេស​ថៃ​នេះ​ឯង​​ឆ្លៀត​ក្នុង​ឱកាស​នេះ​បង​និងគូស្នេហ៍​ ​ដើរលំ​ហែកាយ​នៅ​ប្រទេស​ថៃ​តែ​ម្តង​ទៅ​ បង​នៅ​ដើ​រលេង​នៅ​ថៃ​ប្រ​ហែល​៥​ ទៅ​៦ ថ្ងៃ​ទើប​ត្រឡប់​ទៅ​ខ្មែរ​វិញ​" ។ ទឹម រដ្ឋា ថ្លែង៕

​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម