ក្តៅ​ៗ! ២០០ នាក់​របួស ជិត​១០០​នាក់ ជាប់​​ក្នុង​អគារ​​ឆេះ​ខ្លោច ខ្ពស់​ជាង​គេ​​ នៅ​អ៊ីរ៉ង់​

  • 2017-01-19 12:17:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជាង​ ២០០​នាក់​​បាន​រង​របួស​ នៅ​ក្នុង​ឧបទ្ទវហេតុ​ ឆេះ​​ និង​​បាក់​រលំ​អគារ​ខ្ពស់​ជាង​គេ​​មួយ​​​ ក្នុង​​ទី​ក្រុង​ Tehran នៃ​ប្រទេស​អ៊ីរ៉ង់។ នេះ​បើ​យោង​តាម​​ សារព័ត៌មាន​ BBC ទើប​ចុះ​ផ្សាយ​ប៉ុន្មាន​នាទី​មុន​​នេះ​។

តាម​សារព័ត៌មាន​ក្នុង​ស្រុក​អ៊ីរ៉ុង អ្នក​ពន្លត់​អគ្គីភ័យ​​ ប្រមាណ​២​០០​​នាក់ បាន​ព្យាយាម​ ពន្លត់​​​ភ្លើង​ លើ​អគារ​១៧​ជាន់​ អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ មុន​ពេល​ដែល​វា​បាន​​ស្រុត​គ្រាំង តែ​រយៈ​ពេល​ ប៉ុន្មាន​វិនាទី​។

ចំពោះ​មូល​ហេតុ​ បណ្ដាល​ឲ្យ​​​ផ្ទុះ​ឆាប​ឆេះ អគារ​ ពុំ​ទាន់​មាន​​មន្ត្រី​អាជ្ញាធរ​​បញ្ជាក់​អះ​អាង​ នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក្ដី ទើប​តែ​បញ្ជាក់​ថា មាន​មនុស្ស​ជិត​១០០​នាក់​ជាប់​នៅ​​ក្នុង​អគារ​នោះ​។

តាម​ប្រភព​ BBC អគារ​​ឆេះ​ខ្លោច​ខាង​លើ បាន​សង់​ឡើង​ក្នុង​ឆ្នាំ​ ១៩៦២។ វា​ជា​អគារ​​​ពាណិជ្ជកម្ម​​ទំនិញ និង​ជា​​កន្លែង​ច្នៃ​សំលៀក​បំពាក់​ផង​ដែរ៕

​​​​​​​

អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម