Luis Enrique ថា​ Copa del Rey យប់​នេះ​ មិន​ឲ្យ​​​ស្មើ​ Real Sociedad ដូច​​ប្រកួត​ក្នុង​លីគ​​ឡើយ​

  • 2017-01-19 13:41:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Enriqueអ្នក​ចាត់​ការ​ក្រុម​ Barcelona បាន​​ប្រាប់​សារព័ត៌មាន​​​​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ថា លោក ចង់​ឲ្យ​​ក្រុម​ ប៉ះ​ជា​មួយ​ Real Sociedad ក្នុង​ប្រកួត​​ពាន Copa del Ray មិន​​ឲ្យ​​ស្មើ​ដូច​​កាល​​ប្រកួត​​ នៅ​​ក្នុង​ La Liga កាល​ពី​ខែ​វិច្ឆិកា កន្លង​ទៅ​នោះ​ទេ។

ក្នុង​សន្និសីទ​សារព័ត៌មាន​​ពី​ថ្ងៃ​ ព្រហស្បតិ៍ ម្សិល​មិញ​ អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ Enrique បាន​និយាយ​ថា​៖ " ពួក​យើង​ ធ្លាប់​លេង​ច្រើន​ប្រកួត​ ជា​មួយ​ Real (Real Sociedad ) ដែល​ពេល​ខ្លះ ពួក​គេ​ប្រសើរ​ជាង​យើង។ ខ្ញុំ​ សង្ឃឹម​ថា​ ការ​ប្រកួត​នេះ គឺ​មិន​ឲ្យ​ដូច​ កាល​ពី​ប្រកួត​​ក្នុង​លីគ​ នោះ​ឡើយ។ និយាយ​ឲ្យ​ត្រង់ បើ​ទម្រង់​​លេង​​គូ​សត្រូវ​​ល្អ ពិត​ណាស់​ ពួក​គេ​ប្រាកដ​ជា​ឈ្នះ។ "

គួរ​រំលឹក​ដែរ​ថា ក្រុម​អ្នក​មាន​បុណ្យ​ FC Barcelona នឹង​ជួប​ជា​មួយ ក្រុម​ Real Sociedad ក្នុង​ការ​ប្រកួត​ ពាន​រង្វាន់​ Copa del Ray វគ្គ​​៨​ក្រុម​ចុង​ក្រោយ ជើង​ទី​១ ​នៅ​កីឡដ្ឋាន Anoeta វេលា​ម៉ោង​ ០៣:១៥ នាទី​ទៀប​ភ្លឺ​នេះ​។

សម្រាប់​ជម្រើស​ដំបូង​របស់ Barca យប់​នេះ​​ អាច​ជា៖

អ្នក​ចាំ​ទី​៖ Jasper Cillessen, Jordi Masip

ខ្សែ​ការពារ​៖ Piqué, Javier Mascherano, Jordi Alba, Lucas Digne, Sergi Roberto, Samuel Umtiti

ខ្សែ​បម្រើ​៖ Ivan Rakitic, Sergio Busquets, Denis Suárez, Arda Turan, Andrés Iniesta, André Gomes

ខ្សែ​ប្រយុទ្ធ​៖ Luis Suárez, Lionel Messi, Neymar Jr, Paco Alcácer ​​​​​

អត្ថបទ៖ មាន រតនា