Neymar ស៊ុត​១​គ្រាប់​ជួយ Barca យក​ឈ្នះ Sociedad ក្រៅ​ដី​​លើក​ដំបូង​ រយៈពេល​១០​ឆ្នាំ

  • 2017-01-20 00:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន Copa del Rey ក្រោយ​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ Real Sociedad ១-០ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ជើង​ទី​១ កាល​ពី​យប់​មិញ។

ជ័យ​ជម្នះ​តែ​១​គ្រាប់​គត់​របស់​ក្រុម​លោក Luis Enrique បាន​មក​ពី ការ​ទាត់​បាល់​ប៉េណាល់ទី​បញ្ចូល​ទី​របស់​ Neymar នៅ​នាទី​២១ ក្រោយ​​អាជ្ញាកណ្ដាល​ពិន័យ​លើ​កីឡាករ​ក្រុម​ Real Sociedad ដែល​ទាក់​ជើង​ Neymar ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់។

នេះ​គឺ​ជា​ការ​ឈ្នះ​ដ៏​កម្រ​របស់​ Barcelona នៅ​ទឹកដី​ Basque venue របស់​ Real Sociedadដោយ​សារ​តែ​ជ័យ​ជម្នះ​លើក​ចុងក្រោយ​របស់​ពួក​គេ​នៅ​ទីនោះគឺ​កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៧ ពោល​គឺ​រយៈ​ពេល​១០​ឆ្នាំ​​​ទើប​ Barcelona អាច​យក​ឈ្នះ Sociedad ម្ដង​ទៀត​បាន។ ការ​ប្រកួត​ជើង​ទី​២​ នៅ​កីឡដ្ឋាន Nou Camp ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ខាងមុខ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី