Ramos ​ស្ដោះ​ទឹក​មាត់​ដាក់​ Aspas ​បន្ទាប់​​ចម្រូង​ចម្រាស់​គ្នា​២​ដង

  • 2017-01-20 01:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Ramos ​ប្រធាន​​ក្រុម​ Real Madrid ​និង​ខ្សែ​ប្រយុទ្ធ Iago Aspas ​របស់​ក្រុម​ Celta Vigo ​បាន​ប៉ះ​ទង្គិច​គ្នា​​ខ្លាំង​ ក្នុង​ការ​ប្រកួត​ Copa del Rey វគ្គ​៨​ក្រុម​ ជើង​ទី​១ ដែល​ក្រុម​ស្តេច​ស ចាញ់​ ២-១ ​កាល​ពី​យប់​ម្សិល​មិញ។

Ramos (អាវ​ស) ​បាន​ស្តោះ​ទឹកមាត់​ដាក់​ Aspas

វីដេអូ​ហាយឡាយ​ខ្លីៗ​​ដែល​ទើប​បង្ហាញ​ បាន​ឲ្យ​ឃើញ​ថា ​​ដំបូង​ឡើយ​ Aspas ​លោត​តែត​ប៉ះ​ Ramos ​ដួល​លើ​ទីលាន។ ខ្សែ​ការពារ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ ក៏​ច្រឡោត​ខឹង ហើយ​បាន​​​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ផង​ដែរ​នៅ​នាទី​៥៩។ លុះ​ដល់​នាទី​​៧៣ Ramos ​បាន​លោត​តែត​ប្រើ​​កែង​ចំ​​ក្បាល​ Aspas វិញ។ ប៉ុន្តែ​គ្រប់​យ៉ាង​មិន​ទាន់​ចប់​ទេ ពេល​ Aspas ​ដើរ​ទៅ​​ក្បែរ​ Ramos ​​​ហាក់​មាន​​ចេតនា​ស្តោះ​ទឹក​មាត់​ដាក់​​អតីត​ខ្សែ​ប្រយុទ្ធ​ Liverpool រូប​​នេះ​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា ពុំ​មាន​សេចក្ដីរាយការណ៍​ណា​មួយ​ថា ខ្សែ​ការពារ​កណ្តាល​ Ramos ​អាច​នឹង​ត្រូវ​​ពិន័យ​នោះ​ទេ។ កាល​ចុង​សប្ដាហ៍ ​ខ្សែ​ការពារ​វ័យ​៣០​ឆ្នាំ ក៏​មាន​រឿង​ជាមួយ​អ្នកគាំទ្រ​ក្រុម​ Sevilla ផង​ដែរ ក្នុង​ការ​ប្រកួត​ដែល​ Real ចាញ់​ ២-១ នៅ​ La Liga៕

ប្រភព៖ 101 Great Goals   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​