ស្ងាត់ៗចៅ យាយ ម៉ែ ម៉ឺន បើកអាជីវកម្មថ្មីរាប់ម៉ឺនដុល្លារ
- 2017-01-20 02:49:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗចៅ យាយ ម៉ែ ម៉ឺន បើកអាជីវកម្មថ្មីរាប់ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
តារាសម្តែង គង់ បញ្ញាសិទ្ធ ដែលទស្សនិកជនស្គាល់ថា ជាចៅ យាយ ម៉ែ ម៉ឺន បានប្រាប់ Sabay ថាក្រៅពីអាជីពជាអ្នកសម្តែងពេលនេះលោកបានបើកសម្អាងការឈ្មោះ "បញ្ញាសិទ្ធសម្អាងការ" ដោយចាយដើមទុនអស់រាប់ម៉ឺនដុល្លារ។
គង់ បញ្ញាសិទ្ធ បានឲ្យដឹងថា ជំនួញថ្មីដែលដាក់ស្លាកយីហោ "បញ្ញាសិទ្ធសម្អាងការ" នេះបានបើកដំណើរកាលពីខែកញ្ញា ឆ្នាំ ២០១៦ បើគិតមកដល់ខែមករា ឆ្នាំ ២០១៧ នេះបានជិត៥ខែ។ លោក បន្តថា៖ "បាទចំពោះសម្អាងការនេះ គឺខ្ញុំនិងម៉ាក់បានបើកនៅខេត្តបន្ទាយមានជ័យ ក្នុងនោះយើងចំណាយដើមទុនអស់ ១០ ម៉ឺនដុល្លារ ម៉ាក់ចំណាយ៥០ភាគរយ ខ្ញុំ ៥០ភាគរយ"។
នៅក្នុងរដូវកាលនេះ បញ្ញាសិទ្ធ ប្រាប់ថា មានភ្ញៀវមកកក់ចំនួន៣០រោងហើយ ដោយក្នុង១រោងតម្លៃចាប់ពី ២០០០ ដុល្លារ ទៅ ៣៥០០ ដុល្លារ។ តម្លៃនេះទៅតាមអតិថិជនជាអ្នកកុម្ម៉ង់ ក្នុងនោះលោកថាមានតារាសម្តែងប្រុសស្រីមួយចំនួនបានចូលរួមច្រៀងមាន សុខ ពិសីCopy កញ្ញា សួស ដាណេ និងតារាសម្តែងប្រុសស្រីជាច្រើនរូបទៀត៕