ឪពុក​បង្កើត​ថា Messi គ្មាន​ទៅ​ណា​ចោល​ Barcelona ទេ​

  • 2017-01-20 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ព័ត៌មាន​ និង​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​​ពាក់ព័ន្ធ​នឹង​អនាគត​របស់​ Messi ជាមួយ​នឹង​ទ្រនំ​ចាស់​ FC Barcelona។

Messi និង ឪពុក

យ៉ាងណា​មិញ​ ឪពុក​បង្កើត​លោក Jorge Messi និង​ភ្នាក់ងារ​ផ្ទាល់​របស់​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​បាន​ចេញ​មក​ស្រាយ​មន្ទិល​ទាំង​ឡាយ ដោយ​​បញ្ជាក់​ថា​ បើ​ទោះ​ជា​ការ​ចរចា​កុងត្រា​ថ្មី​មិន​ទាន់​ជោគជ័យ​ ហើយ​កុងត្រា​ចាស់​នឹង​អស់​សុពលភាព​ត្រឹម​ចុង​រដូវ​កាល​ក្រោយ​ក៏​ដោយ​ តែ​ Messi គ្មាន​បំណង​ចាកចេញ​ពី Barcelona ឡើយ ​។

Messi បង្ហាញទម្រង់លេងយ៉ាងល្អ ដោយស៊ុត​បាន​២៧​គ្រាប់​ហើយ ក្នុង​២៤​ប្រកួត​សម្រាប់រដូវកាលថ្មី។ ​សប្ដាហ៍​នេះ​រូប​គេ​ និង​ក្រុម​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ Eibar ក្នុង​ការ​ប្រកួត La Liga សប្ដាហ៍​ទី​១៩៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម