វីវរ! កូរ៉េ​ខាងជើង ត្រៀម​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប លើ​ជើង​ទម្រ​បាញ់​ចល័ត​ហើយ!

  • 2017-01-20 02:50:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កូរ៉េ​ខាងជើង អាច​នឹង​កំពុង​តែ​ត្រៀម​មីស៊ីល​ឆ្លង​ទ្វីប (ICBM) ចំនួន​២​គ្រាប់ សម្រាប់​ការ​បាញ់​សាក​ល្បង នា​ពេល​អនាគត។ នេះ​បើ​តាម​មន្ត្រី​យោធា​កូរ៉េ​ខាងត្បូង បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap។

ទោះ​ជា​យ៉ាង​ណា មន្រ្តី​មក​ពី​ទីក្រុង​សេអ៊ូល​ម្នាក់ បាន​ប្រាប់​អ្នក​កាសែត​ថា ការ​អះអាង​ខាង​លើ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​ខាង​យោធា​កំពុង​ពិនិត្យ​តាម​ដាន​ស្ថានការណ៍​នេះ យ៉ាង​ដិត​ដល់។

បើ​យោង​តាម​សារព័ត៌មាន Yonhap បាន​ឲ្យ​ដឹង​ថា មីស៊ីល​ឆ្លង​ទ្វីប ចំនួន​២​គ្រាប់​របស់​កូរ៉េ​ខាង​ជើង ត្រូវ​បាន​ដាក់​នៅ​លើ​ជើង​ទម្រ​ចល័ត សម្រាប់​បាញ់​គ្រាប់​រ៉ុកកែត រួច​ទៅ​ហើយ។ គេ​បាន​ប៉ាន់​ប្រមាណ​ថា វា​មាន​ប្រវែង​មិន​លើស​ពី ១៥​ម៉ែត្រ​ឡើយ ដោយ​អាច​បាញ់​បាន​ចម្ងាយ​ប្រហែល ៥ ៥០០​គីឡូម៉ែត្រ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម