ឡូយ​ណាស់! តួអង្គ​តុក្កតា​របស់ Pixar មួយ​ៗ សុទ្ធ​តែ​ទាក់ទង​គ្នា​ទាំងអស់

  • 2017-01-20 06:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ក្រោយ​ពី​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​គំនូរ​ជីវចល Pixar ទាំង​១៧​រឿង សុទ្ធ​តែ​មាន​តួអង្គ​ទាក់ទង​គ្នា​ទាំង​អស់ ចេញ​ផ្សាយ​ដោយ​ផលិតកម្ម Disney ។

ស្ទូឌីយោ Pixar ធ្លាប់​បាន​បង្កើត​សាច់​រឿង​តុក្កតា​ល្អ​មើល ជក់​ចិត្ត​ដិត​អារម្មណ៍​ជា​ច្រើន ដូចជា Toy Story, Brave, Finding Dory និង​រឿង​ល្បី​ៗ​ឯទៀត ដែល​អ្នក​ទាំងអស់​ប្រាកដ​ជា​ធ្លាប់​បាន​ទស្សនា​ខ្លះ​ៗ​រួច​មក​ហើយ។

នៅ​ក្នុង​វីដេអូ យើង​នឹង​ឃើញ​រឿង​គំនូរ​ជីវចល​មួយ​ៗ គឺ​សុទ្ធ​តែ​មាន​លាក់​តួអង្គ​មក​ពី​រឿង​ផ្សេង​ទៀត​របស់ Pixar បើ​សិន​ជា​ក្រឡេក​មើល​តែ​មួយ​ភ្លែត ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍​នោះ​ទេ។

ចង់​ដឹង​ថា តួអង្គ​ក្នុង​រឿង​ទាំងអស់​របស់​ស្ទូឌីយោ Pixar ពិត​ជា​ទាក់ទង​គ្នា​មែន​ឬ​អត់ អញ្ជើញ​ទស្សនា​វីដេអូ​ខាង​ក្រោម។

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សីលា