ម្សិលមិញ​នេះ ស្ថាន​ទូត​អាមេរិក​នៅ​កម្ពុជា បើក​ភ្លើង​ខៀវ​ឲ្យ អេនឌី

  • 2017-01-20 07:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​លោក អេនឌី បាន​ឲ្យ​ដឹង​ថា ពេល​លោក​ត្រៀម​នឹង​ទៅ​សហរដ្ឋ​អាមេរិក​ជា​ថ្មី​ទៀត​ហើយ បន្ទាប់​ពី​ទើប​ទទួល​បាន​ភ្លើង​ខៀវ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ម្សិលមិញ​នេះ ក្នុង​បេសកកម្ម​សិល្បៈ​នៅ​លើ​ទឹក​ដី​របស់​គេ។

តាម​ពិត​ទៅ តារា​ប្រុស​ដែល​ទើប​ចេញ​ឈុត​ក្ដៅ​សាច់​ជាមួយ​ជា​ស្រី​ស្អាត លីឡា រូប​នេះ បាន​ជាប់​សម្ភាសន៍​ជា​មួយ​​ស្ថានទូត​តាំង​ពី​សប្ដាហ៍​មុន ប៉ុន្តែ​លោក​មិន​ហ៊ាន​បញ្ចេញ​ឲ្យ​ដឹង។ "ខ្ញុំ​ជាប់​សម្ភាសន៍​តាំង​អាទិត្យ​មុន​ម៉េស​បង ប៉ុន្តែ​ខ្ញុំ​ចាំ​បាន Visa មក​ដល់​ដៃ​សិន ចាំ​និយាយ។ ឥឡូវ​បាន​ហើយ គឺ​ទើប​បាន​ម្សិលមិញ​នេះ​ឯង"។

នេះ​ជា​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​លើក​ទី២ ចាប់​តាំង​ពី​ឆ្នាំ ២០១៤ មក ដោយ​ក្នុង​នោះ​ត្រូវ​រួម​ដំណើរ​ជាមួយ​តារា​ស្រី​ម្នាក់​ទៀត​ឈ្មោះ រ៉ន រតនៈ។ អេនឌី ទទួល​បាន Visa រយៈ​ពេល​៣​ខែ​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក ដែល​ក្នុង​រយៈ​ពេល​នេះ មាន​ន័យ​ថា លោក​អាច​ចាក​ចេញ​ទៅ​ថ្ងៃ​ណា​ក៏​បាន។ យ៉ាង​ណា​ក៏​ដោយ លោក​ប្រាប់​ថា អាច​នឹង​ចេញ​ទៅ​នៅ​ចុង​ខែ​នេះ​តែ​ម្ដង។

ដោយ​ឡែក​រយៈ​ពេល​ស្នាក់​នៅ​ធ្វើ​ការងារ​សិល្បៈ​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក គឺ​អាច​ប្រមាណ​៣​ខែ​ដូច​គ្នា ដោយ​បច្ចុប្បន្ន​កំពុង​ទំនាក់​ទំនង​ជាមួយ​ម្ចាស់ Sponsor នៅ​ទី​នោះ។ "កំពុង​តែ​ទាក់​ទង​គ្នា តែ​អាច​៣​ខែ​ដែរ ហើយ​ទីក្រុង​ដែល​ពួក​ខ្ញុំ​អាច​សម្ដែង គឺ​មាន​បូស្ដុន ឡុងប៊ិច ជា​ដើម នៅ​មាន​ទៀត ភាគ​ច្រើន​ជា​ទីក្រុង​ដែល​សម្បូរ​ខ្មែរ​យើង​រស់​នៅ"។

អេនឌី ប្រាប់​ទៀត​ថា លោក​ពិត​ជា​រីករាយ​ណាស់ ដែល​បាន​ទៅ​កាន់​ប្រទេស​មួយ​នេះ​ជា​លើក​ទី២ ក្រោយ​ខកខាន​ប្រមាណ​ជា​៣​ឆ្នាំ​រួច​មក​ហើយ៕

អត្ថបទ៖ ទារិកា