ខ្លះ​ថា Andy Lau រហែក​រន្ធ​គូទ​ក្រោយ​​ធ្លាក់​ពី​លើ​ខ្នង​សេះ​ពេល​ថត​សម្ដែង ឯ​ខ្លះ​ទៀត​ថា...

  • 2017-01-20 08:43:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ហុងកុង Andy Lau ដែល​ទើប​នឹង​លេង​​​ក្នុង​រឿង "The Great Wall” បាន​ជួប​គ្រោះ​ថ្នាក់ ខណៈ​ពេល​ថត​សម្ដែង​ក្នុង​ប្រទេស​ថៃ ដែល​នាំ​ឲ្យ​មាន​ការ​​រាយ​ការណ៍​ខុស​ៗ​គ្នា។ ​​

Lau បាន​ធ្លាក់​ពី​លើ​ខ្នង​សេះ ពេល​ដែល​លោក​ថត​ផ្សាយ​ពាណិជ្ជកម្ម​មួយ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧ នៅ​ឯ​ប្រទេស​ថៃ ដែល​ធ្វើ​លោក​អុក​គូទ រហែក​រន្ធ​ទ្វារ​ធំ។ ក្រុម​គ្រូពេទ្យ​បាន​ជួយ​ព្យាបាល Lau ហើយ​ក្រោយ​មក ពួក​គេ​បាន​បញ្ជាក់​ថា មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ។

ប៉ុន្តែ​បើ​តាម​របាយការណ៍​របស់​កាសែត​ហុងកុង គេ​បាន​រៀបរាប់​រឿង​រ៉ាវ​កើត​ហេតុ​​ខុស​គ្នា អំពី​គ្រោះថ្នាក់​របស់​តារា​ចិន​ វ័យ​៥៥​ឆ្នាំ ​រូប​នេះ​ទៅ​វិញ។ កាសែត The South China Morning Post បាន​ចេញ​សេចក្ដី​ថា ពេល Lau ឡើង​ជិះ​សេះ សេះ​បាន​ស្លន់ស្លោ​ពេញ​ហ្នឹង រហូត​ដល់​គ្រលែង Lau ទៅ​នឹង​ដី ហើយ​រត់​ជាន់​លើ​ខ្នង​របស់​លោក។ តាម​កាសែត​នេះ​ដដែល Lau ជិះ​យន្តហោះ​ទៅ​ហុងកុង​វិញ​នៅ​ថ្ងៃ​បន្ទាប់ ដើម្បី​ព្យាបាល​របួស។

​ Andy Lau ជា​ម្នាក់​ក្នុង​ចំណោម​តារា​ហុងកុង​​ដែល​ជោគ​ជ័យ​បំផុត។ ភាពយន្ត​ធំ​ៗ​ដែល​លោក​ធ្លាប់​បាន​សម្ដែង​មាន​ដូចជា "Days of Being Wild”, “Detective Dee”, “The House of Flying Daggers” និង “The Warlords” ។ ​

ប្រភព៖ Chinadaily   ប្រែ​សម្រួល៖ សីលា

អត្ថបទពេញនិយម