ទូរសព្ទ Android មានបីចំណុចនេះ ទើបអ្នកប្រើដកចិត្តមិនរួច
- 2017-01-20 08:38:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទ Android មានបីចំណុចនេះ ទើបអ្នកប្រើដកចិត្តមិនរួច
ចន្លោះមិនឃើញ
សព្វថ្ងៃមានតែស្មាតហ្វូនពីរប្រភេទប៉ុណ្ណោះដែលលេចធ្លោជាងគេគឺស្មាតហ្វូន Android និង iPhone ដោយស្មាតហ្វូនទាំងពីរប្រភេទមានចំណុចខ្លាំងរៀងៗខ្លួន។ ជាក់ស្ដែងខាងក្រោមគឺជា ៣ ចំណុចខ្លឹមដែលមានតែនៅលើស្មាតហ្វូន Android ប៉ុណ្ណោះ៖
១. ការសាកថ្ម
ស្មាតហ្វូន Android ដូចជា Google Pixel ឬ Galaxy S7 ប្រើបច្ចេកវិទ្យាសាកបញ្ចូលថ្មបានលឿន (Quick Charge) ដែលអាចបញ្ចូលថ្មបានលឿនជាទីបំផុត។ មិនតែប៉ុណ្ណោះមានស្មាតហ្វូន Android ខ្លះដូចជារបស់ Samsung, LG ឬ Google អាចសាកថ្មដោយមិនបាច់ដោតខ្សែទៀតផង។ iPhone នៅមិនទាន់មានបច្ចេកវិទ្យានេះនៅឡើយទេ ប៉ុន្តែពាក្យចចាមអារ៉ាមផ្សាយថា iPhone ចេញឆ្នាំ ២០១៧ អាចនឹងមានបច្ចេកវិទ្យានេះ។
២. អាចបន្ថែមទំហំអង្គផ្ទុកទិន្នន័យបាន
Galaxy S7, LG G5 ឬ Huawei P9 មានរន្ធសម្រាប់ដោយមេមូរីកាតដើម្បីបង្កើនទំហំអង្គចងចាំដែលមានស្រាប់បាន តែចំពោះ iPhone វិញមានតែជម្រើសមេមូរី 32 GB, 128GB និង 256 GB ប៉ុណ្ណោះដោយមិនអាចបង្កើនទំហំបានឡើយ។
៣. ដាក់ស៊ីមកាតបានច្រើន
ស្មាតហ្វូន Android ខ្លះអាចប្រើស៊ីមកាតបានដល់ទៅពីរ ដែលងាយស្រួលសម្រាប់អ្នកប្រើលេខច្រើនខ្សែ៕
អ្នកប្រើស្មាតហ្វូន Android ផ្ទាល់គិតថាចំណុចណាខ្លះទៀតដែលធ្វើឲ្យអ្នកពេញចិត្តនឹងស្មាតហ្វូននេះខ្លាំង?