Jailbreak​ ច្នៃ​​គុក​ដល់​កន្លែង​សម្ពោធ​ចឹង​ហ្មង

  • 2017-01-20 10:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥឡូវ​នេះ​រឿង "ការពារ​ឧក្រិដ្ឋ​ជន ឬ Jailbreak”​ កំពុង​តែ​ធ្វើ​ការ​សម្ពោធ​ជា​ផ្លូវ​ការ​ ហើយ​អ្វី​ដែល​ពិសេស​នោះ​ឃើញ​មានការ​ច្នៃ​​គុក​សិប្បនិមិត្ត​​ នៅ​រោង​ភាព​យន្ត​លេជេន​ទួល​គោក​ផ្ទាល់​តែ​ម្ដង។​

"ការពារ​ឧក្រិដ្ឋ​ជន ឬ Jailbreak”​ ជា​ប្រភេទ​រឿង​បែប​វាយ​ប្រហារ​ ​ចំណាយ​ទុន​ផលិត​ប្រមាណ ៣០ ម៉ឺន​ដុល្លារ​អាមេរិក នោះ​ ថ្ងៃនេះ​ផ្ទាល់​មានការ​ចូល​រួម​ពី​​តារា​ល្បីៗ​ច្រើន​ដួង​​ទៀត​ផង។ ជួប​ជាមួយ​អ្នក​ដឹកនាំ​រឿង Jimmy Henderson ធ្លាប់​បាន​ប្រាប់​ Sabay ថា​​ស្នាដៃ​រឿង​ថ្មី​នេះ​លោក​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​នឹង​ទទួល​បាន​ជោគ​ជ័យ​ ត្បិត​អី​ការ​ដឹកនាំ​ ក៏​ដូចជា​បច្ចេកទេស​​នៃ ការ​ថត​​ក្រុម​ការងារ​សម្រិត​សម្រាំង​ខ្លាំង​។

"ការពារ​ឧក្រិដ្ឋជន ឬ Jailbreak”​ ​ក៏បាន​វិវត្តន៍​ទៅ​ជា​ Game សម្រាប់​ iOS ​និង​ Android សម្រាប់​ចែក​ជូន​ទស្សនិកជន​បាន​កម្សាន្ត​ពេល​ទំនេរ​ទៀត​ផង។ Game មួយនេះ​មាន​ចំណុច​ពិសេស​ជាច្រើន​ ហើយ​ក្នុង​វគ្គ​នីមួយ​ៗ​សុទ្ធ​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ជា​ពិសេស​តួអង្គ​នីមួយ​ៗ​ ​មាន​មុខ​មាត់​ស្រដៀង​ទៅ​នឹង​តួ​អង្គ​ពិតៗ​ដូច​​ក្នុង​រឿង​ផង​ដែរ។

"ការពារ​ឧក្រិដ្ឋ​ជន ឬ Jailbreak”​ នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​គ្រប់​រោង​ភាព​យន្ត​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ចាប់​ពី ថ្ងៃ​ទី ៣១​ មករា​ ខាង​មុខ​នេះ​តទៅ៕

​​

អត្ថបទ៖ ថា ម៉ាលីដា