កូនស្រី Michael Jackson ពេញក្រមុំស្ដូកហើយមុខឡើងដូច Madonna កាលនៅក្មេង
- 2017-01-20 09:00:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រី Michael Jackson ពេញក្រមុំស្ដូកហើយមុខឡើងដូច Madonna កាលនៅក្មេង
ចន្លោះមិនឃើញ
កូនស្រីទីពីររបស់ស្ដេចចម្រៀងប៉ុប Michael Jackson ឈ្មោះ Paris Jackson បានធំពេញរូបពេញរាង ក្លាយជានារីម្នាក់ដ៏ស្រស់ស្អាតក្នុងវ័យ១៨ឆ្នាំ ហើយបើនិយាយពីមុខរបស់នាងវិញ គឺដូចនឹងតារាចម្រៀងជើងចាស់ Madonna កាលនៅក្មេងបេះដាក់។
Paris Jackson ជាកូនរបស់អតីតភរិយាលោក Michael Jackson ឈ្មោះ Debbie Rowe ហើយនាងមានប្អូនប្រុសម្នាក់ឈ្មោះ Prince Jackson និងប្អូនប្រុសម្ដាយទីទៃម្នាក់ទៀតឈ្មោះ Blanket Jackson ។ Paris បានចូលក្នុងវិស័យបង្ហាញម៉ូដ ហើយពេលថ្មីៗនេះ គេប្រទះឃើញនាងថតឲ្យក្រុមហ៊ុន Chanel នៅមុខអគារ Eiffel Tower ក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំង។
ស្ថិតក្នុងសំលៀកបំពាក់បែបទសវត្សរ៍៨០ Paris មើលទៅស្អាតខ្លាំងណាស់ ជាមួយនឹងសក់ពណ៌ទង់ដែង បបូរមាត់ក្រហមស្រស់ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍មែនទែននោះគឺ នាងមានមុខដូច Madonna កាលពីក្មេងអញ្ចឹង។