ឱកាសល្អ! អាហារូបករណ៍​ទៅ​សិក្សា​​នៅ​ ហុង​ កុង​​​​​​ ​​ឆ្នាំ​សិក្សា​ ២០១៧-២០១៨

  • 2017-01-20 09:04:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សកល​វិទ្យាល័យ​​លីង​ណាន (Lingnan University) នៃ​ទី​ក្រុង​ហុងកុង ប្រទេស​ចិន​ បាន​​ផ្ដល់​​អាហារូបករណ៍​​​ថ្នាក់​បរិញ្ញាបត្រ​​ សម្រាប់​ឆ្នាំ​សិក្សា​​ ២០១៧​-២០១៨ មក​ដល់​និស្សិត​កម្ពុជា។ នេះ​​បើ​​តាម​ សេចក្ដី​ជូន​ដំណឹង ​របស់​ក្រសួង​អប់​រំ​។

អាហារូបករណ៍​​​ដែល​​​ ​សកលវិទ្យាល័យ​​ផ្ដល់​ឲ្យ​នោះ គឺ​មាន​​ ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​​អក្សរសាស្ត្រ​ វប្បធម៌ និង​សិល្បៈ​ រដ្ឋបាល​ធុរកិច្ច ព្រម​ទាំង​វិទ្យាសាស្ត្រ​សង្គម។

សម្រាប់​បេក្ខជន​​ដែល​មាន​ចំណាប់​អារម្មណ៍​​ ត្រូវ​បំពេញ​បែប​បទ​សុំ​អាហារូបករណ៍​​ផ្ទាល់​តាម​ ប្រព័ន្ធ​ Online ឲ្យ​បាន​មុន​ថ្ងៃ​ទី​ ៣០​ ខែ​មីនា ឆ្នាំ​២០១៧។

ព័ត៌មាន​​លម្អិត​បន្ថែម​ សូម​ចូល​ទៅ​កាន់​​គេហទំព័រ​៖ www.LN.edu.hk/admissions/ug/overseas

អត្ថបទ៖ មាន រតនា