De Gea ជឿ​ថា​ Man Utd ​អាច​ឈ្នះ​ពាន​ទាំង​៤ រដូវ​កាល​នេះ

  • 2017-01-20 09:23:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​ David de Gea របស់​ក្រុម​ Manchester United ​​នៅ​​តែ​មាន​ជំនឿ​ចិត្ត​​ថា ​​បិសាច​ក្រហម​នៅ​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់​ទាំង​៤ រដូវ​កាល​នេះ ហើយ​​ខ្លួន​​នឹង​ខំ​ប្រឹង​​​តស៊ូ​រហូត​ដល់​ទី​បំផុត។

De Gea អ្នកចាំទីដៃស្អិត ក្រុមបិសាចក្រហម Man Utd

Man Utd បច្ចុប្បន្ន​ឈរ​លេខ​៦ នៅ​ Premier League, ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ League Cup (EFL Cup), ជុំ​ទី​៤ FA Cup ​​​ហើយ​ក្រុម​លោក​ Jose Mourinho ​​ក៏​​នឹង​បន្ត​បេសកកម្ម​នៅ​ពាន​រង្វាន់​អឺរ៉ុប​ UEFA Europa League ខែ​ក្រោយ​ទៀត​ផង​ដែរ។

“យើង​​កំពុង​លេង​​ក្នុង​ការ​​ប្រកួត​ប្រជែង​ពាន​៤ ​ហើយ​យើង​នឹង​ប្រយុទ្ធ​​រហូត​ដល់​ទី​បំផុត​ សម្រាប់​ពាន​រង្វាន់​ទាំង​អស់​នេះ។ យើង​ចង់​រក្សា​ការ​ឈ្នះ។ យើង​កំពុង​​លេង​បាន​ល្អ​ ​ហើយ​យើង​ត្រូវ​តែ​​បន្ត​នៅ​កម្រិត​លេង​ដូច​នេះ ដោយ​ព្យាយាម​ឈ្នះ​​ឲ្យ​បាន​ច្រើន​ ​​បន្ទាប់​មក​យើង​នឹង​ដឹង​ថា ​​យើង​អាច​បញ្ចប់​លេខ​ប៉ុន្មាន​ក្នុង​លីគ”។ អ្នកចាំទី​ដៃ​ស្អិត​ ​សញ្ជាតិ​អេស្ប៉ាញ បាន​លើក​ឡើង។

Man Utd ​មិន​ទាន់​ស្គាល់​ពាក្យ​ថា "ចាញ់” ទេ ក្នុង​១៦​ប្រកួត​ចុង​ក្រោយ​​ ខណៈ​ដែល​​​កាល​ថ្ងៃ​អាទិត្យ​​ ធ្វើ​បាន​ស្មើ​ Liverpool ១-១ នៅ​ Old Trafford។ ប្រកួត​បន្ទាប់​ ​បិសាច​ក្រហម​​នឹង​ប៉ះ​ Stoke City ​នៅ Premier League ​នា​កីឡដ្ឋាន​ Bet365 ​​​​យប់​ថ្ងៃ​សៅរ៍​ស្អែក​នេះ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​