តោះ! មិត្តយើង​..ងាយៗធ្វើ​ឲ្យ​ចុង​សប្ដាហ៍​អ្នក​កាន់តែមានន័យ​​

  • 2017-01-20 15:34:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​ចុង​សប្ដាហ៍​ហើយ​មាន​អារម្មណ៍​ថា​ហត់នឿយ ធុញថប់ ​តែ​មិន​ដឹង​ត្រូវ​ធ្វើ​ម៉េច​ទើប​សប្បាយ​មែន​អត់​? ថ្ងៃ​នេះ​ Sabay សូម​ណែ​នាំ​វិធី​១០​យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​ចុង​សប្ដាហ៍​អ្នក​កាន់​តែ​រីករាយ និង​មានន័យ​ ដូច​ជា​៖​

​១.រៀប​ចំ​គម្រោង ធ្វើ​ការងារ​ដែល​អ្នក​ចង់​ធ្វើទៅ​កន្លែង​អ្នក​ចង់​ទៅជួប​មនុស្ស​ដែល​អ្នក​ចង់​ជួប​​ ៖

ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ បើ​អ្នក​នឹក​ឃើញ​ថា​ចង់​ធ្វើ​អី​មួយ ឬ ទៅ​លេង​កន្លែង​ណា​ គួរ​កត់​វា​ទុក​ទាំងអស់​ ជៀស​វាង​រវល់​ពេក​ទម្រាំ​ដល់​ចុង​សប្ដាហ៍​អ្នក​អាច​ភ្លេច ។ ​គុណ​ប្រយោជន៍​នៃ​ការ​កត់ទុក អាច​ជួយ​ឲ្យ​អ្នក​រៀបចំ​គម្រោង​សន្សឹម​ៗ ​កាន់​តែ​ល្អ ឬ ងាយ​ស្រួល​ប្រសិន​បើ​អ្នក​ចង់​អញ្ជើញ​មិត្ត​ភ័ក្ត​ចូល​រួម​សប្បាយ​ទាំង​អស់​គ្នា។

​២.ជួប​ជុំ​មិត្តភ័ក្ដិ​ស្និត​ស្នាល​​ ៖

ជួប​ជុំ​មិត្តភ័ក្ដិ​អង្គុយ​និយាយ​គ្នា​លេង​ ពេល​ខ្លះ​អាច​ចេញ​គំនិត​ថា​ត្រូវ​ទៅ​ណា​បន្ត​ក៏​ថា​បាន​ ព្រោះ​គ្នា​ច្រើន​គំនិត​ច្រើន​។ ប៉ុន្តែ​កុំ​ភ្លេច​យក​អី​ទៅ​ញ៉ាំ​ផង​ដូចជា​ទឹក​ក្រូច​Pepsiកុំ​ឲ្យ​ស្អក​ករ​ព្រោះ​ពេល​ជួប​ម្ដងៗ​មិន​ខ្វះ​រឿង​និយាយ​ទេ​។

​៣.ជួប​មិត្ត​ថ្មី​ដើម្បី​ស្វែង​យល់​ពី​គ្នា​បន្ថែម​​​៖

ពេល​ខ្លះ​អ្នក​បាន​ស្គាល់​មិត្ត​​ថ្មី​ដែល​និយាយ​ត្រូវ​គ្នា ​មាន​ចំណូល​ចិត្ត​ដូចគ្នា​​ឬ ស្រដៀង​គ្នា​នឹង​អ្នក ដូច្នេះ​អ្នក​ប្រហែល​ចង់​ចំណាយ​ពេល​វេលា​ដើម្បី​ស្វែង​យល់​ពី​គេ​បន្ថែម។​ ​កុំ​ខ្ជះខ្ជាយ​ចុង​សប្ដាហ៍ អ្នក​គួរ​បបួល​មិត្ត​ថ្មី ដែល​អ្នក​ចង់​ស្គាល់​កាន់​តែ​ច្បាស់​ ញ៉ាំ​អាហារ​ព្រឹក ផឹក​កាហ្វេ ឬ​ ធ្វើ​BBQ ជា​ដើម។​​​​

​៤.ចេញ​ក្រៅ​ក្រុង​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ​ និង មើល​ទេសភាព​ប្លែក​ភ្នែក​នៅ​ជន​បទ​​ ៖

អ្នក​​គួរ​​បបួល​អ្នក​ផ្ទះ​ ឬ មិត្ត​ស្និត​ស្នាល​ជិះ​រថយន្ត​លេង​ៗ​ចេញ​ក្រៅ​ក្រុង​ រក​មើល​កន្លែង​ណា​មួយ​ដែល​មាន​ទេស​ភាព​ស្រស់​ស្អាត​ដើម្បី អង្គុយ ឬ ថត​រូប​លេង។ នេះ​ជា​ការ​ដើរ​កម្សាន្ត​បែប​ផ្សង​ព្រេង ដែល​អ្នក​មិន​បាច់​ត្រូវ​កំណត់​គោល​ដៅ​ឲ្យ​ច្បាស់​លាស់​នោះ​ទេ គឺ ដល់​កន្លែង​ណា​ដែល​អ្នក​ពេញ​ចិត្ត អ្នក​​ឈប់​សម្រាក​តែ​ម្ដង។

ដើរ​លេង​បែប​នេះ​អ្នក​​មិន​បាច់​ត្រូវ​ត្រៀម​ម្ហូប​អាហារ​ច្រើន​ឲ្យ​ស្មុគ​ស្មាញ​ទេ​ព្រោះ​អ្នក​អាច​ទិញ​ម្ហូប​លក់​តាម​ភូមិ​ស្រុក​នោះ​បាន​ប្លែក​មាត់​ផង។​ សំខាន់​មិន​អាច​ខ្វះ​បាន​គឺ​ភេសជ្ជៈPepsi ​ដែល​ជា​ប្រភេទ​ភេសជ្ជៈ​អាច​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ឲ្យ​ស្រស់​ថ្លា​ពី​ការ​បើក​ឡាន​យូរ​ ជួយ​បន្ថែម​កម្លាំង ធ្វើឲ្យ​ការ​ដើរកម្សាន្ត​អ្នក​កាន់​តែ​សប្បាយ​រីករាយ ។​​​​​​​​​​​​

​៥.កុំ​ញ៉ាំ​ជាតិ​ស្រវឹង​​​ ៖

អ្នក​ខ្លះ​ជុំ​គ្នា​ញ៉ាំ​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ ហើយ​ពេល​​ផឹក​ច្រើន​ជ្រុល​​នាំ​ឲ្យ​​មិន​ស្រួល​ខ្លួន​ មិន​អាច​ធ្វើ​អី​បាន​នៅ​ថ្ងៃ​បន្ទាប់​ ជា​ហេតុ​ធ្វើ​ឲ្យ​ចុង​សប្ដាហ៍​កន្លង​ផុត​ទៅ​ឥត​ប្រយោជន៍។

​៦ រៀប​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​ខ្លះ​​ ៖

បើ​យើង​ធ្វើ​នេះ​ធ្វើ​នោះ​ច្រើន​ វា​អាច​នឹង​សប្បាយ​ ប៉ុន្តែ​វា​អាច​នឹង​ហត់​ហើយ​ក៏​មាន​អារម្មណ៍​ថា​ធ្វើ​ច្រើន​ពេក​។ ចៀសវាង​អារម្មណ៍​បែប​នេះ​គួរ​យក​ពេល​សម្រាក​អាន​សៀវភៅ​ ស្ដាប់​ចម្រៀង​​ ដោយ​កុំ​ភ្លេច​មាន​Pepsiមួយ​កំប៉ុង​ក្បែរ​ខ្លួន​ផង​គ្រាន់​ផឹក​ពេល​ស្រេក​ទឹក។​​

​៧.ធ្វើ​ការងារ​​កំប៉ិកកំប៉ុក​នៅផ្ទះ​ ៖

ដើម្បី​ឲ្យ​ចុង​សប្ដាហ៍​កាន់​តែ​មាន​ន័យ​អ្នក​គួរ​ធ្វើ​ការងារ​ដែល​មាន​ប្រយោជន៍​ក្នុង​ផ្ទះ ដូច​ជា​ចំណាយ​ពេល​នៅ​ផ្ទះ​រៀប​ចំ​ទូ​ខោ​អាវ ជ្រើស​រើស​ឲ្យ​ហើយ​ថា​​​​ឈុត​ណា​ត្រូវ​ពាក់​ទៅ​ធ្វើ​ការ​នៅ​សប្ដាហ៍​ក្រោយ រៀប​ចំ​កែ​ប្រែ​ទម្រង់​បន្ទប់​គេង​អ្នក ប្តូរ​កម្រាល​ពូក ​ស្រោម​​ខ្នើយ​ ឬ ធ្វើ​ម្ហូប​ប្លែកៗ ឆ្ងាញ់​តម្រូវ​ចិត្ត​ក្រុម​គ្រួសារ​ជាដើម។​ ​ក្នុង​ឱកាស​បែបនេះ អ្នក​ក៏​គួរ​ត្រៀម​ជាស្រេច​ភេសជ្ជៈ​ Pepsiសម្រាប់​Cheer ដើម្បី​បន្ថែម​ថាមពល​ដល់​ខ្លួន​ឯង​ពេល​នឿយ​ហត់​ ឬ ដុត​បរិយាកាស​ឲ្យ​កាន់​តែ​សប្បាយ​ពេល​ញ៉ាំ​អាហារ​ជុំ​គ្រួសារ​ដូច​កំពុង​ជប់​លៀង​អញ្ចឹង។​​​​​​

​៨.តែងខ្លួនស្អាតដើរផ្សារមើលទំនិញ​ដែលខ្លួនចូលចិត្ត​(ពេញនិយមខ្លាំងបច្ចុប្បន្ន​)​ ៖

បើ​​អ្នក​​ជា​​មនុស្ស​​ដែល​​រវល់​​ខ្លាំង​​រហូត​​មិន​សូវ​មាន​ពេល​ដើរ​ផ្សារ​​មើល​អីវ៉ាន់​ដែល​ខ្លួន​ចូល​ចិត្ត​ អ្នក​ត្រូ​វ​​តែដើរ​​នៅ​​ថ្ងៃចុងសប្តាហ៍ហើយ​។ ធម្មតា​​ដើរ​មាន​គ្នា​​ពីរ​បី​អ្នក​ទើប​សប្បាយ ព្រោះបាន​ជជែកគ្នា និង​ ថតរូបSelfieលេង ។ តែ​បើប៉ះចំរដូវ​បញ្ចុះតម្លៃវិញ ទោះដើរផ្សារម្នាក់​ឯងក៏សប្បាយដែរ ។​

៩.រក​អី​មក​កម្សាន្ត​ថ្មីៗ​ ៖

អ្នក​គួរ​តែ​រក​អី​ថ្មី​មក​កម្សាន្ត​ បើ​អាច​គួរ​ចូល​រួម​ជាមួយ​ក្លឹប​អី​មួយ​ ដើម្បី​ទទួល​បាន​អ្វី​ថ្មី​ ជួប​មនុស្ស​ថ្មី​ ឧទាហរណ៍​ក្លឹប​ជិះ​កង់​ រត់​ម៉ារ៉ាតុន​ ជិះ​សេះ លេង​ស្គី​​ ជា​ដើម​ ។ រក​អី​ដែល​ជា​ធម្មតា​អ្នក​មិន​សូវ​ធ្វើ​អ្វី​ដែល​ប្លែក អ្វី​ដែល​ថ្មី ​ ​ដូច​ពាក្យ​ចាស់​ពោល​ថា « អ្នក​មិន​អាច​ធ្វើ​ដដែលៗ ហើយ​រំពឹង​ថា​បាន​លទ្ធ​ផល​ផ្សេង​នោះ​ទេ​»។

​១០.លេង​កីឡា​​ ៖

គួរ​តែ​លេង​កីឡា​ខ្លះ​ទោះ​មិន​បាន​ច្រើន​ក៏​ដោយ​ ព្រោះ​វា​ជួយ​ឲ្យ​សុខភាព​យើង​ល្អ និង​សប្បាយ​ចិត្ត​ទៀត ណា​មួយ​វា​ល្អ​ជាង​សម្រាក​នៅ​ផ្ទះ​មើល​ទូរទស្សន៍​។ លេង​ហត់​ខ្វះ​ជាតិ​ទឹក​គួរ​តែ​ញ៉ាំ​ Pepsi ព្រោះ​វា​អាច​ជួយ​បន្ថែម​ថាមពល​​មាន​ជាតិ​ហ្គាស៍​តិច​ និង​មិន​សូវ​ផ្អែម​។​

ជ្រើស​រើស​មួយ​​ណា​​សម្រាប់​​ចុង​​សប្តាហ៍​នេះ ?

អត្ថបទ៖ លីដា