មើល​រូប​ភាព​នេះ​បាន​ដឹង​ថា​ថ្ងៃ​ចូល​កាន់​តំណែង​របស់​ Trump និង Obama ខុស​គ្នា​ខ្លាំង

  • 2017-01-21 02:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​ប៉ុន្មាន​ម៉ោង​មុន​នេះ​លោក​ Donald Trump បាន​ក្លាយ​ជាប្រធានាធិបតី​ទី​ ៤៥ របស់​សហរដ្ឋអាមេរិក​ជា​ផ្លូវ​ការ​ បន្ទាប់​ពី​បាន​ស្បថ​ឡើង​កាន់​តំណែង​រួច​មក។ ក្នុង​ពិធី​ឡើង​កាន់​តំណែង​នេះ​បើ​ប្រៀប​ទៅ​នឹង​រយៈ​ពេល​ ៨ ឆ្នាំ​ពេល​ដែល​លោក​ Barack Obama ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​គឺ​មាន​ភាព​ខុស​គ្នា​ខ្លាំង។

២០០៩
២០១៧

តាម​រូបភាព​ខាង​លើ​ឃើញ​ថា​មនុស្ស​ដែល​​ចូល​រួម​ក្នុង​ពិធី​ឡើង​កាន់​តំណែង​របស់​លោក​ Donald Trump មិន​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ចំនួន​អ្នក​មក​ចូល​រួម​ពេល​លោក​ Obama ឡើង​កាន់​តំណែង​នោះ​ទេ។ តាម​​វិបសាយ​ Daily Mail ឲ្យ​ដឹង​មាន​មនុស្ស​ប្រមាណ​ ២៥០ ០០០ នាក់​ប៉ុណ្ណោះ​ដែល​ចូល​រួម​ពិធី​ឡើង​កាន់​តំណែង​លោក​ Trump ឯ​នៅ​ឆ្នាំ​ ២០០៩ មាន​មនុស្ស​ប្រមាណ​ ១,៨ លាន​នាក់​មក​ចូល​រួម៕​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម