ស្បថ​ចូល​កាន់​តំណែង​ភ្លាម Donal Trump ចេញ​សារក្តៅ​នាំ​អាមេរិក​រក​ភាព​អស្ចារ្យ​ឡើង​វិញ

  • 2017-01-21 02:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥ លោក Donald Trump បាន​ចេញ​សារ​ខ្លាំងៗ​ក្នុង​ការ​នាំ​ផល​ប្រយោជន៍​អាមេរិក​ត្រឡប់​មកវិញ ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​តាមដាន​ព្រឹត្តិការណ៍​នៃ​ការ​ផ្ទេរ​អំណាច​ដ៏​ក្តៅ​គគុក​នេះ។

ពលរដ្ឋ​អាមេរិក​រាប់​ម៉ឺន​នាក់​បាន​ឈរ​ទាំង​ភ្លៀង ដើម្បី​ទស្សនា​ពិធី​ស្បថ​​ចូល​កាន់​តំណែង​​ប្រធានាធិបតី​​ថ្មី​ ក៏​ដូចជា​ស្តាប់​សារ​ដែល​ប្រធានាធិបតី​ថ្មី​រូប​នេះ​នឹង​ថ្លែង​​សម្រាប់​ប្រជាជាតិ​អាមេរិក។

Trump បាន​និយាយ​ថា៖ "ចាប់​ពី​ថ្ងៃ​នេះ​ទៅមុខ ​ចក្ខុវិស័យ​ថ្មី​នឹង​ដឹកនាំ​ដែនដី​របស់​យើង។ ថ្ងៃនេះ​មិន​គ្រាន់​តែ​ជា​ការ​ផ្ទេរ​អំណាច​ពី​រដ្ឋបាល​មួយ​ទៅ​រដ្ឋបាល​មួយ​ឬ​ពី​គណបក្ស​មួយ​ទៅ​មួយ​ផ្សេង​ទៀត​នោះ​ទេ ​ប៉ុន្តែ​​ជា​ការ​​ផ្ទេរ​អំណាច​ពី​ទីក្រុង​វ៉ាស៊ីន​តោន ផ្តល់​ត្រឡប់​ទៅ​ពលរដ្ឋ​អាមេរិក​វិញ"។

Trump បាន​និយាយ​បន្ត​ថា "យើង​នឹង​ធ្វើការ​រួមគ្នា​ឲ្យ​ខ្លាំង​ជាថ្មី​ម្តង​ទៀត។ យើង​នឹង​ធ្វើ​ឱ្យ​អាមេរិក​ថ្កុំថ្កើង​ មាន​មោទនភាព​ជា​ថ្មី។ យើង​នឹង​ធ្វើ​ឱ្យ​អាមេរិក​មាន​សុវត្ថិភាព ហើយ​យើង​ក៏​នឹង​រួមគ្នា​ធ្វើ​ឱ្យ​អាមេរិក​ខ្លាំង​ជា​ថ្មី​​ឡើង​វិញ​ដែរ​"។

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម