Tim Cook លក់​ហ៊ុន Apple ​ស្ងាត់​ៗ​ដូរ​យក​ប្រាក់​ ៣,៦ លាន​ដុល្លារ

  • 2017-01-21 02:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សប្ដាហ៍​នេះ​​នាយក​ប្រតិបត្តិ​ Apple លោក​ Tim Cook បាន​លក់​ហ៊ុន​​របស់​ក្រុមហ៊ុន​ចំនួន​ ៣០ ០០០ ហ៊ុន​ដែល​ស្មើ​នឹង​ទឹក​ប្រាក់​ ៣,៦ លាន​ដុល្លារ។

ការ​ចុះ​បញ្ជី​របស់​គណៈកម្មការ​មូលប័ត្រ​អាមេរិក​បង្ហាញ​ថា​​ Tim Cook បាន​លក់​ហ៊ុន​ចាប់​ពី​ថ្ងៃ​ទី​ ១៧ ដល់ ១៩ មករា​ ដោយ​មួយ​ថ្ងៃ​លក់​ចេញ​ ១០ ០០០ ហ៊ុន។ តម្លៃ​ជួញ​ដូរ​ជា​មធ្យម​គឺ​មួយ​ហ៊ុន​ស្មើ​ ១២០ ដុល្លារ។ កាល​ពី​ឆ្នាំ​មុន​​មេ​ Apple រូប​នេះ​​ទទួល​បាន​ចំនួន​ហ៊ុន​សរុប​ ១,២៦ លាន​ហ៊ុន ហើយ​បន្ទាប់​ពី​ការ​ជួញ​ដូរ​នេះ​​គាត់​នៅ​កាន់​កាប់​ហ៊ុន Apple ​ចំនួន​ ១ ០០៩ ៨០៩ ហ៊ុន​ទៀត ដែល​មាន​តម្លៃ​ស្មើ​ ១២១ លាន​ដុល្លារ។

ការ​លក់​ហ៊ុន​នេះ​ដែរ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​​ការ​ប្រកាស​ថា​ចំណូល​ប្រចាំ​ឆ្នាំ​ ២០១៦ ​របស់​លោក​ Tim Cook បាន​កាត់​បន្ថយ​អស់​ ១,៥ លាន​ដុល្លារ ដោយ​សារ​​តែ​ឆ្នាំ​មុន​ Apple មិន​អាច​រក​ចំណូល​បាន​ដូច​គោលដៅ​ដែល​កំណត់៕​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម