បទ​​ចម្រៀង​​សម្រាប់​រឿង​ "xXx” ​​វគ្គ​ថ្មី​សាច់​ភ្លេង​​មិន​ណយ​ដែរ​ហ្នឹង!

  • 2017-01-21 03:24:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​ស្រប​ពេល​ដែល​ខ្សែ​ភាពយន្ត​ប្រភេទ​វាយ​ប្រហារ​ “xXx: Return of Xander Cage” បាន​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ Kris Wu អតីត​សមាជិក​ក្រុម​ចម្រៀង​បុរស​ EXO ​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​​​មួយ​សម្រាប់​ភាពយន្ត​នេះ។

​វីដេអូ​ចម្រៀង​ថ្មី​​ដែល​មាន​ចំណង​ជើង​ថា​ "Juice" នេះ​មិន​ត្រឹម​តែ​មាន​សាច់​ភ្លេច​ញ័រ​កន្ត្រាក់​អារម្មណ៍​​ពីរោះ​រណ្ដំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​បង្ហាញ​ឈុត​ឆាក​ខ្លះៗ​ក្នុង​សាច់​រឿង​ផង​ដែរ។ ​ខ្សែ​ភាពយន្ត​ xXx: Return of Xander Cage គឺ​​​វគ្គ​ទី​៣​របស់​​ xXx Series ហើយ​ក្នុង​វគ្គ​នេះ​ដែរ​មាន​ការ​ចូល​រួម​សម្ដែង​ពី​កំពូល​តារា​ភាពយន្ត​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ ដែល​មាន​ដូចជា Vin Diesel មក​ពី ហូលីវូដ, Donnie Yen (កុំកុំ) និង អតីត​​សមាជិក​ក្រុម​ចម្រៀង EXO គឺ Kris Wu មក​ពី​ប្រទេស​ចិន, Deepika Padukone មក​ពី បូលីវូដ និង Tony Jaa មក​ពី​ប្រទេស​​ថៃ ជា​ដើម៕ ​​​​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី