ស៊យ​ណាស់ Ronaldo ​ឱ្យ​តែ​ដល់​ខែ​មករា ​ដឹង​តែ​លេង​មិន​កើត​តែ​ម្ដង

  • 2017-01-21 02:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​វា​គឺ​ជា​ជោគ​វាសនា​របស់ Crstiano Ronaldo ​មែន​ទេ ​នៅ​ពេល​ចូល​ដល់​ខែ​មករា​ដើម​ឆ្នាំ​នោះ រូបគេ​តែងតែ​ធ្លាក់​ទម្រង់​លេង​ជា​និច្ច ​តាំង​ពី​ចូល​លេង​ឱ្យ Real Madrid ​ដំបូង​ម្ល៉េះ?

ជាក់​ស្ដែង​នៅ​ខែ​មករា​ឆ្នាំ​២០១៧​នេះ ក្រុម Real Madrid ​បាន​បាត់​បង់​កំណត់ត្រា​មិន​ចាញ់​របស់​ខ្លួន​ហើយ ​ដោយ​ចាញ់​២​ប្រកួត​ជាប់​គ្នា​តែ​ម្ដង​។ យ៉ាងណាមិញ ​អ្វី​ដែល​គេ​មើល​ឃើញ​នោះ គឺ​ការ​ប្រយុទ្ធ​របស់ Real ​តែ​ម្ដង ​ហាក់​ដូចជា​មិន​សូវ​ជា​មុត​នោះ​ទេ ​ដោយ​អាច​និយាយ​បាន​ថា​គ្មាន​សំណាង ​ព្រោះ​ពេល​លេង​ជាមួយ Sevilla ​និង Celta Vigo ​ក៏​ពួកគេ​មាន​ឱកាស​ច្រើន​ដែរ។

ដោយសារ​តែ​ដូច្នេះ​ហើយ​បាន​ជា The Sun ​កត់សម្គាល់​ឃើញ​ថា​ឱ្យ​តែ​ចូល​ដល់​ខែ​មករា​ភ្លាម Ronaldo ​ដឹង​តែ​ធ្លាក់​ទម្រង់​លេង​ភ្លាម ​តួ​យ៉ាង​ដូចជា​ Rate ​រក​គ្រាប់​បាល់​របស់​គេ​ធ្លាប់​តែ ១,០៣​ក្នុង​១​ប្រកួត ​ធ្លាក់​មក​ត្រឹម​តែ០,៦​ប៉ុណ្ណោះ។ ត្បិតតែ​យ៉ាង​នេះ​ក្ដី ​ក្រោយ​ពី​ឆ្លង​ផុត​ខែ​មករា​នេះ​ហើយ គេ​ក៏​ឃើញ​ដែរ​ថា​អ្វី​គ្រប់​យ៉ាង​នឹង​ល្អ​ដូច​ដើម​វិញ​ជាក់ជា​មិន​ខាន៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម