កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​សម្រាប់​គូ​ស្វាមី​ភរិយា​ថ្មី​របស់​ស្រាបៀរ Budweiser 2017

  • 2017-01-21 03:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាបៀរ Budweiser ជា​ផលិតផល​ឈាន​មុខ​គេ​ដែល​មាន​អតិថិជន​រាប់​លាន​នាក់​និយម​ចូល​ចិត្ត និង​គាំទ្រ​យ៉ាង​ទូលំ​ទូលាយ គ្រប់​ពេល និង​គ្រប់​កម្មវិធី​ជួបជុំ​ផ្សេងៗ។

​ឆ្នាំ​២០១៧ នេះ Budweiser មាន​រៀបចំ​កម្មវិធី​ផ្សង​សំណាង​យ៉ាង​អស្ចារ្យ Budweiser Wedding Lucky Draw 2017 ជា​ចំណង​ដៃ​សម្រាប់​គូ​ស្វាមី​ភរិយា និង​អតិថិជន​ដែល​បាន​ជ្រើស​រើស​ស្រាបៀរ Budweiser ក្នុង​គ្រប់​កម្មវិធី​ជួប​ជុំ​ផ្សេងៗ។

Budweiser Wedding Lucky Draw 2017 មាន​ការ​ចាប់​រង្វាន់ ២ លើក។ ការ​ចាប់​ឆ្នោត​លើក​ទី​១ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៩ មករា ២០១៧ ព្រមទាំង​ផ្សាយ​បន្ត​ផ្ទាល់​ក្នុង​កម្មវិធី A1 Concert វេលា​ម៉ោង ១២:៣០ ថ្ងៃត្រង់ លើ​ទូរទស្សន៍ MyTV ទៀត​ផង។

ការ​ចាប់​ឆ្នោត​លើក​ទី​១ នេះ មាន ៦ រង្វាន់៖

  • ដំណើរ​កម្សាន្ត ៥ ថ្ងៃ​លើ​នាវា​ដ៏​ប្រណីត​ទៅ​សិង្ហបុរី ម៉ាឡេស៊ី និង​ថៃ + ប្រាក់​សុទ្ធ $1,800 ចំនួន ១ រង្វាន់
  • ទូរសព្ទ iPhone 7 ចំនួន ២ រង្វាន់
  • កាមេរ៉ា Canon 80D ចំនួន ៣ រង្វាន់

រង្វាន់​សម្រាប់​អ្នក​លក់​បន្ត៖

  • ស្រាបៀរ Budweiser ៣០ កេស ចំនួន ១ រង្វាន់
  • ស្រាបៀរ Budweiser ២០ កេស ចំនួន ១ រង្វាន់
  • ស្រាបៀរ Budweiser ១០ កេស ចំនួន ១ រង្វាន់

សម្រាប់​រង្វាន់​ធំ​ទី១ ដំណើរ​កម្សាន្ត​ទៅ​សិង្ហបុរី ម៉ាឡេស៊ី និង​ថៃ Budweiser នឹង​ចាប់​យក​ចំនួន ១ គូ ដោយ​គូ​ដំបូង​គឺ​ជា​គូ​ដែល​ឈ្នះ​រង្វាន់។ ករណី​ដែល​គូ​ទី១ មិន​អាច​ទាក់​ទង​បាន ឬ​មិន​អាច​បំពេញ​គ្រប់​លក្ខខណ្ឌ Budweiser នឹង​ផ្ដល់​សំណាង​នេះ​ជូន​គូ​បន្ទាប់។

Budweiser Wedding Lucky Draw 2017 នឹង​ចាប់​ឆ្នោត​ជា​លើក​ទី​២ នៅ​ខែ​ឧសភា ខាង​មុខ​នេះ។ សូម​ដាក់​សន្លឹក​ឆ្នោត​ក្នុង​ធុង​ឆ្នោត​ផ្ទាល់​នៅ​តាម​ដេប៉ូ​ដែល​អ្នក​បាន​ទិញ។ រាល់​សន្លឹក​ឆ្នោត​ដែល​ដាក់​មុន​ថ្ងៃ​ទី​៣១ ធ្នូ ២០១៦ នឹង​ត្រូវ​បញ្ចូល​ក្នុង​ការ​ចាប់​ឆ្នោត​លើក​ទី​១។ សន្លឹក​ឆ្នោត​ដែល​ដាក់​មុន​ថ្ងៃ​ទី​៣០ មេសា ២០១៧ នឹង​ត្រូវ​បញ្ចូល​ក្នុង​ការ​ចាប់​ឆ្នោត​លើក​ទី​២ រួម​ជាមួយ​សន្លឹក​ឆ្នោត​ដែល​សល់​ពី​ការ​ចាប់​ឆ្នោត​លើក​ទី​១។

ចុច​ត្រង់​នេះ ដើម្បី​មើល​លក្ខខណ្ឌ​លម្អិត។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង 070 888 508។ ក្រុមហ៊ុន​សូម​រក្សា​សិទ្ធិ​ក្នុង​ការ​កែប្រែ​កម្មវិធី​ក្នុង​លក្ខខណ្ឌ​ចាំបាច់៕

ដោយ៖ សុផាត